មន្ទីរពេទ្យយោធាបំពាក់ឧបករណ៍ទំនើបៗកាន់តែច្រើនរួមទាំងម៉ាស៊ីនវះកាត់បេះដូង ឆ្អឹងខ្នង និងសរសៃឈាម

2025/02/19 10:51:50 pm        732

មន្ទីរពេទ្យព្រះកេតុមាលា ឬហៅកាត់ថាមន្ទីរពេទ្យទាហាន បានបំពាក់​ឧបករណ៍​កាន់​តែ​ទំនើប​បន្ថែម​ទៀត​ ដែលសុទ្ធតែយកមកពីប្រទេសជប៉ុន ចិន អាល្លឺម៉ង និង​ប្រទេសមួយចំ​នួ​ន​ទៀត​ដើម្បី​បម្រើ​សេវា​ព្យាបាល ដល់បងប្អូនប្រជាពលរដ្ឋ ខណៈឧករណ៍ទាំងនោះអាចធ្វើការវះកាត់បេះដូង ឆ្អឹងខ្នង សរសៃឈាម តម្រង់នោម ខួរក្បាល វះកាត់ក្រលៀន និងជំងឺជាច្រើនទៀត។

ថ្លែង​ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក លី សុវណ្ណ ​ជា​ប្រធាន​មន្ទីរ​ពេទ្យព្រះ​កេតុមាលាបានឲ្យដឹងថា សព្វថ្ងៃនេះមន្ទីរពេទ្យបានកំពុងបំពាក់ឧបករណ៍ទំនើបៗជាច្រើនទៀតជាបន្តបន្ទាប់ រួមទាំង​ក្រុម​វេជ្ជ​បណ្ឌិត ដើម្បីបម្រើសេវាព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋ ខណៈ​បច្ចុប្បន្ន​មន្ទី​រ​ពេទ្យ​ទាហា​នមួយនេះ បានកំពុងធ្វើការសហការជាមួយបេឡាជាតិសន្តិសុខសង្គម ដែល​ហៅកាត់ថា ប.ស.ស.នោះ។

ឯកឧត្តមឧត្តមសេនីយ៍ឯក លី សុវណ្ណ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រៅពីបំពាក់​នូវ​ឧបករណ៍​ទំនើបៗ​កាន់តែច្រើនរួមទាំងក្រុមវេជ្ជបណ្ឌិតនោះ មន្ទីរពេទ្យក៏បានពង្រីកនូវអគារស្នាក់នៅ និង​ព្យាបាលរបស់អ្នកជម្ងឺកាន់តែច្រើនបន្ថែមទៀតផងដែរ ខណៈសព្វ​ថ្ងៃ​អ្នក​ជំងឺ​មក​ទទួល​សម្រាក​ព្យាបាល​នូវ​មន្ទីរពេទ្យនេះកាន់តែច្រើនជាងមុន ពោលគឺមួយថ្ងៃរហូតដល់ជាងពីររយនាក់ ដោយ​កាល​ពី​កន្លងទៅមានត្រឹមតែជាង៣០នាក់ក្នុងមួយថ្ងៃៗនោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យកេតុមាលាទទួលការព្យាបាលជំងឺទូទៅ ជូន​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដោយ​មិនគិតថ្លៃ ហើយមួយវិញទៀតមន្ទីរ​ពេទ្យ​ក៏​បាន​ធ្វើ​ការ​សហការ​ជាមួយ​បេឡា​សន្តិសុខ​សង្គម(បសស)ផងដែរ ដើម្បីចូលរួមជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កែ​លម្អ​រគុ​ណភាព​សេ​វា​សុខាភិបាល និងដើម្បី ឆ្លើយតបចំពោះការ​រំពឹង​ទុក​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរទូ​ទាំង​ប្រទេស​នោះ។

ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានលើកឡើងទៀត រាជរដ្ឋាភិបាល អាណត្តិទី៧ បានបន្ត​យក​ចិត្ត​ទុកដាក់ និងពង្រឹងគុណភាពសេវាសុខាភិបាលទាំងអស់តាមមូលដ្ឋាននៅទូទាំងប្រទេស ដោយ​ពង្រឹងការពង្រាយគ្រូពេទ្យបន្ថែមទៀត ហើយផ្ដល់សេវា២៤ម៉ោងលើ២៤ម៉ោង ខណៈ​ការណ៍​មន្ទីរ​ពេទ្យ​កេតុមាលាបានបើកចំហរព្យាបាលជូនប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ដើម្បី​ឆ្លើយ​តប​នឹង​ការ​រំពឹងទុករបស់អ្នកជំងឺ និងបង្កើនជំនឿទុកចិត្ត របស់ប្រជា​ពលរដ្ឋ​មក​លើ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ ក្នុងនោះចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាព នៃយន្តការតាមដាន និង​វាយ​តម្លៃ​គុណភាព​សេវា​សុខាភិបាល ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm