សភាវៀតណាម អនុម័តការតភ្ជាប់ផ្លូវរថភ្លើងតម្លៃ ៨ពាន់លានដុល្លារជាមួយប្រទេសចិន

2025/02/19 11:16:22 pm        123

នៅថ្ងៃពុធនេះ សភាវៀតណាម បានអនុម័តផែនការសម្រាប់ការតភ្ជាប់ផ្លូវរថភ្លើងតម្លៃ ៨ពាន់លានដុល្លារ ចេញពីទីក្រុងកំពង់ផែភាគខាងជើងធំបំផុតរបស់ខ្លួនទៅកាន់ព្រំដែនជាមួយប្រទេសចិន ដើម្បីធ្វើឲ្យល្អប្រសើរឡើងការតភ្ជាប់រវាងប្រទេសគ្រប់គ្រងតាមបែបកុម្មុយនិស្តទាំង ២ និងធ្វើឲ្យវិស័យពាណិជ្ជកម្មកាន់តែងាយស្រួលជាងមុន ។

ផ្លូវរថភ្លើងថ្មីនេះ នឹងរត់ឆ្លងកាត់មជ្ឈមណ្ឌលខ្សែសង្វាក់ផលិតកម្មសំខាន់ៗរបស់វៀតណាមដែលជាទីតាំងរបស់ក្រុមហ៊ុន Samsung, Foxconn, Pegatron និងក្រុមហ៊ុនខ្នាតយក្សសកលដទៃជាច្រើនទៀត ដែលភាគច្រើននៃក្រុមហ៊ុនទាំងនេះ ពឹងផ្អែកលំហូរសមាសធាតុទៀងទាត់ពីចិន ។

ផ្លូវរថភ្លើងនេះដែរមានប្រវែង ៣៩០គ.ម ចេញពីទីក្រុងកំពង់ផែ Haiphong ឆ្ពោះទៅកាន់ទីក្រុងតំបន់ភ្នំ Lao Cai ដែលជាប់ព្រំប្រទល់ខេត្ត Yunnan របស់ចិន ហើយនិងរត់ឆ្លងកាត់ទីក្រុងហាណូយផងដែរ ។

ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា ការសាងសង់ផ្លូវរថភ្លើងនេះ ទទួលបានការគាំទ្រ ៩៥ភាគរយពីសមាជិកសភាវៀតណាម ។

ចិននឹងផ្តល់មូលនិធិមួយចំនួនតាមរយៈប្រាក់កម្ចីសម្រាប់គម្រោងដែលត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់ជាង ៨ពាន់លានដុល្លារ ។

វាគឺជាផ្លូវរថភ្លើងមួយក្នុងចំណោមផ្លូវរថភ្លើង ២ខែ្ស តភ្ជាប់ទៅកាន់ប្រទេសចិនដែលវៀតណាមមានគម្រោង និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ច្រករបៀង ២ ខ្សែក្រវាត់ ១” ដែលជាប់ពាក់ព័ន្ធជាមួយកម្មវិធីហេដ្ឋារចនាសម្ព័ន្ធសកល “ខ្សែក្រវាត់ ១ ផ្លូវ ១”របស់ទីក្រុងប៉េកាំង ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        74
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        72
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm