ទីភ្នាក់ងារសារព័ត៌មាន៖ វិមានក្រឹមឡាំង ប្រាប់ថា លោក Putin និងលោក Trump អាចជួបគ្នា មុនដំណាច់ខែកុម្ភៈ

2025/02/20 01:48:16 am        190


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump អាចជួបគ្នាយ៉ាងលឿន នៅខែនេះ ទោះបីជាកិច្ចប្រជុំទល់មុខគ្នានេះ នឹងត្រូវការពេលវេលារៀបចំក៏ដោយ។

លោក Peskov បានប្រាប់ថា កិច្ចពិភាក្សា រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត គឺជា «ជំហានដ៏សំខាន់បំផុត» ដើម្បីឆ្ពោះទៅរកដំណោះស្រាយពីសង្រ្គាមអ៊ុយក្រែន ដែលមានរយៈជិតដល់ ៣ឆ្នាំហើយ។

លោក Peskov ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលបាននិយាយថា៖ «បើនិយាយក្នុងន័យធៀប ដើម្បីអនុវត្តនីតិវិធីសង្គ្រោះឡើងវិញនេះ អ្នកការទូតនឹងចាប់ផ្តើមធ្វើការដោយយោងតាមកិច្ចព្រមព្រៀងដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឈានដល់កាលពីម្សិលមិញជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio»។

លោកបានបន្ថែមថា៖ «ប៉ុន្តែនេះគឺជាជំហានដំបូង។ តាមធម្មតា វាមិនអាចទៅរួចទេ ក្នុងការជួសជុលអ្វីៗទាំងអស់ ក្នុងរយៈពេលតែ ១ថ្ងៃ ឬ ១សប្តាហ៍នោះ។ នៅមានប្រវែងផ្លូវវែងឆ្ងាយណាស់ដែលត្រូវធ្វើដំណើរ»។

គួរបញ្ជាក់ថា កិច្ចពិភាក្សា នៅទីក្រុងរីយ៉ាដ គឺជាលើកដំបូងហើយ ដែលមន្ត្រីអាមេរិក និងរុស្ស៊ី បានជួបប្រជុំគ្នា ដើម្បីពិភាក្សា អំពីវិធីបញ្ចប់ជម្លោះបង្ហូរឈាមមិនធ្លាប់មាន នៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ គ្មានទាំងមន្ត្រីអ៊ុយក្រែន ឬអឺរ៉ុប ត្រូវបានអញ្ជើញឲ្យចូលរួមនោះទេ។ ទីក្រុងគីវ បាននិយាយថា ខ្លួននឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយ ដែលបានឈានដល់ដោយគ្មានការយល់ព្រមពីខ្លួនជាដាច់ខាត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        198
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        238
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm