ប្រមុខស៊ើបការណ៍អូស្ត្រាលី៖ ចារកម្មបរទេសស្វែងរកព័ត៌មានសម្ងាត់របស់សម្ព័ន្ធ AUKUS

2025/02/20 02:01:44 am        53


ប្រមុខចារកម្មរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា យោធារបស់ប្រទេសអូស្ត្រាលី កំពុងត្រូវបានកំណត់គោលដៅដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស ពាក់ព័ន្ធនឹងភាពជាដៃគូនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៃសម្ព័ន្ធ AUKUS របស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយប្រឈមជាមួយការគំរាមកំហែងផ្នែកចារកម្ម និងអំពើវិឆ្ឆេទកម្មដែលកំពុងកើនឡើងជាលំដាប់។

ដោយព្រមានអំពីទិដ្ឋភាពសន្តិសុខជាតិដែលកាន់តែអាក្រក់ទៅៗ អគ្គនាយកសន្តិសុខ លោក Mike Burgess បាននិយាយថា អង្គការស៊ើបការណ៍សន្តិសុខអូស្ត្រាលី (ASIO) បានកំណត់អត្តសញ្ញាណទីភ្នាក់ងារបរទេសជាច្រើន ក្នុងនោះរួមទាំងទីភ្នាក់ងារបរទេសដែលមានទំនាក់ទំនងយ៉ាងល្អជាមួយអូស្ត្រាលីផងដែរ ដែលកំពុងកំណត់គោលដៅលើសម្ព័ន្ធ AUKUS ដើម្បីកំណត់ពីសមត្ថភាពរបស់សម្ព័ន្ធនេះ ស្វែងយល់ពីរបៀបដែលអូស្ត្រាលីមានបំណងប្រើប្រាស់នាវាមុជទឹក និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សម្ព័ន្ធនេះ។

ក្នុងសុន្ទរកថាវាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំ នៅឯទីស្នាក់ការកណ្តាល ASIO លោក Burgess បាននិយាយថា៖ «ប្រទេសជាច្រើនកំពុងស្វែងរកព័ត៌មាន អំពីសមត្ថភាពយោធារបស់យើង ដោយឥតឈប់ឈរ។ បុគ្គលិកការពារជាតិកំពុងត្រូវបានកំណត់គោលដៅដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណិត»។

ដោយមិនបញ្ចេញឈ្មោះប្រទេសដែលមានពាក់ព័ន្ធ លោកបានបន្ថែមថា៖ «ថ្មីៗ ទីភ្នាក់ងារមួយចំនួនត្រូវបានផ្តល់អំណោយដោយសមភាគីអន្តរជាតិ។ អំណោយទាំងនោះ មានឧបករណ៍ឃ្លាំមើលជាសម្ងាត់»។

ASIO ប៉ាន់ស្មានថា កិច្ចប្រឹងប្រែងជ្រៀតជ្រែកពីបរទេស នឹងព្យាយាមធ្វើឲ្យខូចដល់ការគាំទ្រ សម្រាប់សម្ព័ន្ធ AUKUS និងចូលរួមក្នុងលទ្ធភាពនៃការធ្វើអំពើវិឆ្ឆេទកម្ម ប្រសិនបើភាពតានតឹងក្នុងតំបន់ កើនឡើងឥតថមថយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm