ទីក្រុង​ឡុង​ដ៍​បំភ្លឺ​អំពូល​ភ្លើង​ដ៏​ស្រស់​ស្អាត​នា​ពេល​រាត្រី​សម្រាប់​រដូវ​កាល​បុណ្យ​ណូអែល​ខាងមុខ​

2021/11/17 10:09:45 pm        170

​​អង់គ្លេស៖ សម្រាប់​ពេលវេលា​ដំបូង ទីក្រុង​ឡុង​ដ៍​របស់​ចក្រភព​អង់គ្លេស​បាន​បើក​បំភ្លឺ​ភ្លើងពណ៌​ណូអែល ចម្រុះ​យ៉ាង​ស្រស់​ស្អាតដើម្បី​អបអរ​ពិធីបុណ្យ​ណូអែល​ឬ Christmas នៅ​លើ​វិថី​ចំនួន ​២០ នៅ​ក្នុង​ពេល​ដំណាលគ្នា​។ ​អាជីវកម្ម​ផ្សេងៗ​រំពឹង​ថា​​ទិដ្ឋភាព​ដ៏​ស្រស់​សោភា​នេះ​ នឹង​ជួយ​ជំរុញ​ប្រជាពលរដ្ឋ​ទូទៅ​កាន់​តែ​ច្រើន​ចូល​ទៅ​កាន់​តំបន់​ផ្សារ​ទំនើប​នានា ​របស់​រដ្ឋធានី​ចក្រភព​អង់គ្លេសដើម្បី​ស្ដារ​ចំនួន​ភ្ញៀវអន្តរជាតិ​ចូល​ទៅ​ទស្សនា​ឡើងវិញ។

​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​មក វិថី​ជា​ល្បី​ៗ​ជា​និមិត្តរូប​ចំនួន​ ២០ របស់​ទីក្រុង​ឡុង​ដ៍បាន​បើក​បំភ្លឺ​ភ្លើង​ត្រៀម​ទទួល​បុណ្យ​ណូអែល​នៅ​ក្នុង​ពេល​ដូច​ៗ​គ្នា​។ ​នេះ​ជា​លើកដំបូង​សម្រាប់​រដ្ឋធានី​របស់​ច​ក្រ​ភព​អង់គ្លេស ដែល​ជា​ធម្មតាគេ​តែងតែ​បំភ្លឺ​ភ្លើង​នៅ​តាម​វិថី​ប្រជុំ​ដោយ​ផ្សារ​ទំនើប​ផ្សេងៗ ដាច់ដោយឡែក​ពី​គ្នា​នៅមុខ​បុណ្យ Christmas​។​ ​ប្រធាន​គោលដៅ​ផ្សា​រលោក Mark Williams បាន​និយាយ​ថា អំពូល​ភ្លើងទាំងនេះ​ដើរ​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ទីក្រុង​ឡុង​ដ៍​។ ​ការ​តែង​លម្អ​អំពូល​ភ្លើង​បុណ្យ​ណូអែលគឺជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​ណាស់ ។​ មនុស្សម្នា​តែង​ទន្ទឹង​រង់​ចាំ​គយគន់​ទេសភាព​នា​ពេល​រាត្រី​នោះ​។ ហើយ​ភ្ញៀវ​ទេសចរ​នឹង​មកកាន់​ទីនេះ​ម្ដងទៀត ពួកគេ​ចង់​ឃើញទិដ្ឋភាព​ទាំងនេះ​។

​នៅ​ក្នុង​ឧទ្យាន Covent Garden ផ្សារ និង​តំបន់​ព័ទ្ធជុំវិញ​ត្រូវ​បាន​រៀបចំ​សម្រាប់​រដូវ​កាល​សម្រាក​ថ្ងៃបុណ្យ​ណូអែល។ ដើម​ឈើ Christmas កម្ពស់ ១៧ម៉ែត្រ​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បំពាក់​ដោយ​អំពូល​ភ្លើង​តូច​ធំ​ចំនួន ៣០,០០០គ្រាប់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm