អេស្ប៉ាញចាប់ខ្លួននាវិកទូកដឹកជនអន្តោប្រវេសន៍ ក្រោយមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមានកូនក្មេងទើបចេះដើរផងដែរ

2025/02/20 02:06:08 am        17


ឆ្មាំស៊ីវិល នៅថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា នគរបាលអេស្ប៉ាញបានចាប់ខ្លួនសមាជិកនាវិកចំនួន ៧នាក់នៃទូកដឹកជនអន្តោប្រវេសន៍យ៉ាងច្រើនកកកុញដែលបានទៅដល់ប្រជុំកោះ Canary កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីចាកចេញពីប្រទេសសេណេហ្គាល់ ដោយពួកគេត្រូវបានបចោទប្រកាន់ថា បានសម្លាប់អ្នកដំណើរ ៨នាក់ ក្នុងនោះរួមទាំងកូនក្មេងដែលទើបចេះដើរតេះតះផងដែរ។

គួររំលឹកថា នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ទូកបានទៅដល់កំពង់ផែ La Restinga ក្នុងកោះ El Hierro កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានមនុស្សចំនួន ២២៤នាក់ ជិះនៅលើនោះ ដែលខ្លះត្រូវបានព្យាបាលភ្លាមៗ ដោយសាររបួសធ្ងន់ធ្ងរ ដែលប្រហែលមកពីមានជម្លោះ ក្នុងអំឡុងពេលធ្វើដំណើររយៈពេល ៧ថ្ងៃ។

អ្នកដំណើរបានប្រាប់អ្នកស៊ើបអង្កេតថា មនុស្ស ៨នាក់ដែលធ្វើដំណើរជាមួយពួកគេ ត្រូវបានសម្លាប់ដោយសមាជិកក្រុមនាវិក។ តុលាការ នៅប្រជុំកោះ Canary ដែលបានដំណើរការករណីរបស់អ្នកត្រូវបានចាប់ខ្លួន ៣នាក់ បានប្រាប់ឲ្យដឹងថា មានភស្តុតាងដែលបង្ហាញថា នាវិកបានកំណត់គោលដៅជាពិសេសទៅលើមនុស្សដែលមានសញ្ជាតិផ្សេងៗគ្នាពីពួកគេ។

ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺក្មេងប្រុសសញ្ជាតិហ្គំប៊ីទើបបាន ១៤ខែ ព្រមទាំងឪពុក និងកូនប្រុសសញ្ជាតិហ្គីណេដែលមានវ័យ ៥០ឆ្នាំ និង ១៨ឆ្នាំ។ អាជ្ញាធរអេស្ប៉ាញ នឹងមិនបង្ហាញថា តើក្រុមនាវិកមកពីណានោះទេ។ នគរបាលបានប្រាប់ថា ជនសង្ស័យទាំង ៧នាក់ ត្រូវបានបញ្ជូនទៅឃុំនៅក្នុងពន្ធនាគារ រង់ចាំការស៊ើបអង្កេតបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm