រុស្ស៊ីសរសើរលោក Trump ដែលនិយាយថា អង្គការណាតូ ជាមូលហេតុធំនៃសង្គ្រាម នៅអ៊ុយក្រែន

2025/02/20 02:34:14 am        152


រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) នេះ បានពោលសរសើរប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបាននិយាយថា ការគាំទ្រពីមុនរបស់សហរដ្ឋអាមេរិក ចំពោះការស្នើរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ គឺជាមូលហេតុធំចម្បងនៃសង្គ្រាម នៅអ៊ុយក្រែន។

លោក Trump បាននិយាយថា លោកមើលមិនឃើញផ្លូវដែលរុស្ស៊ីអាចអនុញ្ញាតឲ្យអ៊ុយក្រែនចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) នោះឡើយ ហើយបានបន្ទោសអតីតប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យ គឺលោក Joe Biden ដោយចោទប្រកាន់ថា បានផ្លាស់ប្តូរគោលជំហររបស់សហរដ្ឋអាមេរិក ជុំវិញសមាជិកភាពរបស់អង្គការណាតូ សម្រាប់អ៊ុយក្រែន។

លោក Lavrov បានប្រាប់សមាជិកសភាថា៖ «គាត់ (លោក Trump) គឺជាមនុស្សទី១ ហើយរហូតមកដល់ពេលនេះ តាមគំនិតរបស់ខ្ញុំ ជាមេដឹកនាំលោកខាងលិចតែម្នាក់គត់ ដែលបាននិយាយជាសាធារណៈ និងក្ដែងៗថា មូលហេតុជាឫសគល់នៃស្ថានការណ៍ នៅអ៊ុយក្រែន គឺការមានវិធីសាស្ត្រមិនអៀនខ្មាសរបស់រដ្ឋបាលមុន ដើម្បីទាញអ៊ុយក្រែនចូលទៅក្នុងអង្គការណាតូ»។

លោក Lavrov បានបន្ថែមថា៖ «មិនដែលមានមេដឹកនាំលោកខាងលិចធ្លាប់បាននិយាយយ៉ាងដូច្នេះទេ ប៉ុន្តែគាត់បាននិយាយវាច្រើនដងហើយ។ នេះជាសញ្ញាមួយដែលគាត់យល់ពីជំហររបស់យើង ដែលត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតី (Vladimir) Putin»។

គួរបញ្ជាក់ថា ចំពេលមានកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ូសាអ៊ូឌីត កាលពីថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) រុស្ស៊ីបានទាមទារឲ្យអង្គការណាតូលុបចោលការសន្យាឆ្នាំ២០០៨ របស់ខ្លួន ដែលថា នៅថ្ងៃណាមួយនឹងផ្តល់ឲ្យអ៊ុយក្រែននូវសមាជិកភាពនៃសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក ហើយបានច្រានចោលគំនិត ដែលថា កងកម្លាំងសមាជិកណាតូ អាចជាកងរក្សាសន្តិភាព ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm