បេសកជនអាមេរិក ទៅដល់អ៊ុយក្រែន ដើម្បីពិភាក្សាជាមួយលោក Zelenskiy

2025/02/20 02:42:25 am        148


លោក Keith Kellogg ដែលជាបេសកជនទទួលបន្ទុកកិច្ចការអ៊ុយក្រែនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានទៅដល់ទីក្រុងគីវហើយ នៅថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) នេះ ដើម្បីជួបជាមួយប្រធានាធិបតី លោក Volodymyr Zelenskiy ហើយ «ស្តាប់» ការរៀបរាប់ពីស្ថានការណ៍ ក្នុងប្រទេសនេះ ខណៈដែលសង្រ្គាមជាមួយរុស្ស៊ី ជិតគ្រប់រយៈពេល ៣ឆ្នាំ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Kellogg ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ី បានជួបប្រជុំគ្នា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាម ដោយមិនមានវត្តមានរបស់អ៊ុយក្រែន។

អមដោយការបន្ថែមថា កិច្ចពិភាក្សានឹងបង្កើតបានការសន្ទនា នាចុងសប្តាហ៍ នៅឯសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ លោក Kellogg បាននិយាយថា៖ «វានឹងផ្តល់ឲ្យយើងនូវឱកាស ដើម្បីមានកិច្ចពិភាក្សាយ៉ាងច្រើនជាបន្តបន្ទាប់»។ លោកបានប្រាប់អ្នកសារព័ត៌មានថា «យើងយល់ពីតម្រូវការឲ្យមានការធានាសន្តិសុខ» ដោយបញ្ជាក់បន្ថែមថា ផ្នែកនៃបេសកកម្មរបស់លោកគឺ «អង្គុយស្តាប់» ការរៀបរាប់អំពីស្ថានការណ៍។

អ៊ុយក្រែនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីតម្រូវការឲ្យមានការធានាសន្តិសុខពីសហរដ្ឋអាមេរិក ដែលនឹងរារាំងរុស្ស៊ីមិនឲ្យចាប់ផ្តើមការលុកលុយជាថ្មី នៅពេលកិច្ចព្រមព្រៀងសន្តិភាពសម្រេចបាន។ លោក Kellogg បានប្រាប់ថា លោកនឹងចែករំលែកព័ត៌មានជាមួយលោក Trump និងក្រុមផ្សេងទៀត ដើម្បី «ធានាឲ្យបានថា ការសម្រេចយ៉ាងត្រឹមត្រូវ ត្រូវបានធ្វើឡើង»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm