មូលនិធិអាស៊ីនិងចូលរួមក្នុងផែនការសកម្មភាពជាតិ ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខនៅកម្ពុជា

2025/02/20 03:19:21 am        169

ភ្នំពេញ ÷ ក្រសួងកិច្ចការនារី និងអង្គការមូលនិធិអាស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការអនុវត្តគម្រោង គាំទ្រផ្នែកបច្ចេកទេសក្នុង ការអភិវឌ្ឍបែបបរិយាបន្ន ដល់ផែនការសកម្មភាពជាតិ ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសកម្ពុជា និងគាំទ្រដល់ការបង្កើន សមត្ថភាព ផ្លាស់ប្តូរចំណេះដឹង និងការរៀនសូត្រពីប្រទេសផ្សេងទៀត។

លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា (MoU) រវាងក្រសួងកិច្ចការនារី និងអង្គការមូលនិធិអាស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅលើការរៀបចំផែនការ សកម្មភាពជាតិ ស្តីពីរបៀបវារៈស្ត្រីសន្តិភាព និងសន្តិសុខនៅប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០៥ នេះថា ស្ត្រីសន្តិភាព និងសន្តិសុខគឺជាប្រធានបទថ្មីមួយ ដោយយកស្ត្រីជាភ្នាក់ងារមួយ ដើម្បីដោះស្រាយស្រ្តីដែលរងគ្រោះ ក្នុងនោះមានពីរប្រភេទរួមមាន សន្តិសុខប្រពៃណី, ដែលផ្តោតលើច្បាំង និងជម្លោះផ្សេងៗ ចំណែកសន្តិសុខមិនកើតឡើងដោយប្រពៃណីដូចជា ការបង្កើតឡើងដោយ ប្រព័ន្ធឌីជីថល គ្រោះថ្នាក់ធម្មជាតិ នេះគឺជាប្រធានបទមួយ លើសពីក្រសួងកិច្ចការនារីដែលកំពុងអនុវត្តបច្ចុប្បន្ន។

ជុំវិញបញ្ហាខាងលើនេះដែរ, លោកជំទាវកិត្តិបណ្ឌិត ស្នើដល់អង្គការមូលនិធិអាស៊ី ជួយស្រាវជ្រាវទៅលើឧត្តមានុវត្តន៍របស់ ប្រទេសក្នុងតំបន់ ដែលជួបប្រទះបញ្ហាស្រដៀងនិងកម្ពុជា ខណៈបច្ចុប្បន្នទាក់ទិនបញ្ហានេះ គឺមានជាង ១០០ ប្រទេស បាននិងកំពុង អនុវត្តផែនការសកម្មភាពរបស់ខ្លួន។ ដូច្នេះបន្ទាប់ពីការស្រាវជ្រាវ និងបទពិសោធន៍ដែលទទួលបានពីបណ្តាប្រទេសផ្សេងៗ សូមយកមក អនុវត្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជាអាចពន្លឿនការអភិវឌ្ឍន៍ផែនការសកម្មភាពជាតិរបស់ខ្លួន។

លោកស្រី មេឡូនី លីនប៊ីក (Meloney C. Lindberg) តំណាងប្រចាំប្រទេសអង្គការមូលនិធិអាស៊ី លើកឡើងថា ស្ត្រីដើរតួ នៅគ្រប់វិស័យនៃសង្គម ជាអ្នកកសាងសន្តិភាព អ្នកសម្របសម្រួល អ្នកដឹកនាំ និងតម្លៃនៃការចូលរួមរបស់ស្ត្រីដើម្បីសន្តិភាព និង សន្តិសុខប្រកបដោយចីរភាព សព្វថ្ងៃអង្គការមូលនិធិអាស៊ី បានកសាងនៅលើមូលដ្ឋាននេះ ដោយទទួលស្គាល់ និងពង្រីកសំឡេង របស់ស្ត្រីសម្រាប់សន្តិភាពយូរអង្វែង និងធន់។

 មូលនិធិអាស៊ី មានសេចក្តីសោមនស្សរីករាយ ក្នុងការកសាងភាពជាដៃគូនេះជាមួយក្រសួងកិច្ចការនារី តាមរយៈកម្មវិធី AMPLIFY របស់យើង។ AMPLIFY គឺជាគំនិតផ្តួចផ្តើមក្នុងតំបន់ រយៈពេលប្រាំឆ្នាំរបស់មូលនិធិអាស៊ី ដែលមានគោលបំណងជួយដល់ ស្ត្រីរស់នៅក្នុងអាស៊ាន ដែលរងផលប៉ះពាល់ មិនសមាមាត្រដោយជម្លោះ និងអសន្តិសុខ។ បញ្ហាស្រ្តីនេះដែរ, លោកស្រី ថ្លែងនូវ ការអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់របៀបវារៈស្ត្រីសន្តិភាព និង សន្តិសុខ (WPS) ទាំងក្នុងតំបន់និងថ្នាក់ជាតិ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២២ កន្លងមក ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាបានផ្តល់ អាទិភាព និងដឹកនាំការអនុម័តផែនការសកម្មភាពថ្នាក់តំបន់ស្តីពីសន្តិភាព និងសន្តិសុខរបស់ស្ត្រី (RPA-WPS)។ ចាប់តាំងពីពេល នោះមក ប្រទេសកម្ពុជាតំណាងដោយក្រសួងកិច្ចការនារី បានបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ខ្លួន ក្នុងនាមជាប្រធានក្រុមប្រឹក្សា អាស៊ានស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm