មន្ទីរពេទ្យហ្លួងម៉ែ និងអង្គការនគរទេព ប្តេជ្ញារួមគ្នាលើកកម្ពស់សុខុមាលភាពប្រជាជនងាយរងគ្រោះ

2025/02/20 04:05:39 am        169

ភ្នំពេញ ៖ អង្គការនគរទេព កំពុងចូលរួមគាំទ្រដល់មន្ទីរពេទ្យ ហ្លួងម៉ែ លើការធ្វើតេស្តស្វែងរកជំងឺមហារីកដំណាក់កាលដំបូង សម្រាប់ប្រជាជន ងាយរងគ្រោះ បានស្វែងយល់បន្ថែមពីជំងឺមហារីក និងការព្យាបាលបានទាន់ពេលវេលា ដើម្បីបង្ការការរីករាលដាលជំងឺមហារីក ដំណាក់កាលចុងក្រោយ។

​លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពេទ្យ ហ្លួងម៉ែ ជាមួយអង្គការ នគរទេព នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការ រវាងអង្គការនគរទេព និងមន្ទីរពេទ្យហ្លួងម៉ែ សំដៅដល់ការលើកកម្ពស់សុខុមាលភាពប្រជាជនងាយរងគ្រោះ ជាពិសេសស្ត្រី លើការ ធ្វើតេស្តស្វែងរកជំងឺមហារីកដំណាក់កាលដំបូង។ លោកជំទាវកិត្តិបណ្ឌិត ក៏បានលើកឡើងពីបេសកកម្មរបស់អង្គការនគរទេព គឺមិន ស្វែងរកប្រាក់ចំណូលផ្ទាល់ និងជួយអ្នកងាយរងគ្រោះនៅកម្ពុជា ដែលពុំមានលទ្ធភាពក្នុងការទទួលសេវាសុខាភិបាល។

លោកជំទាវកិត្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ ពីការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងក្រុមការងារ មន្ទីរពេទ្យហ្លួងម៉ែ ដែលបញ្ហានេះ, អង្គការនគរទេព នឹងបន្តជួយគាំទ្រទៅតាមលទ្ធភាព និងសមត្ថភាព ក្នុងការលើកកម្ពស់សុខុមាល ភាពរបស់ប្រជាជនងាយរងគ្រោះ ជាពិសេសស្ត្រីនិងក្មេងស្រី។

លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួងម៉ែ បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោកជំទាវកិត្តិបណ្ឌិត និងអង្គការនគរទេព ដែលបានជួយគាំទ្រមន្ទីរពេទ្យ លើការធ្វើតេស្តស្វែង រកជំងឺមហារីកដំណាក់កាលដំបូង សម្រាប់ប្រជាជនងាយរងគ្រោះ។ ការធ្វើតេស្តដំណាក់កាលដំបូងនេះ ពិតជាមានសារៈសំខាន់ ណាស់ នៃបង្ការការរីករាលដាលជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលពិបាកក្នុងការព្យាបាល។

លោកនាយក បន្តថា បច្ចុប្បន្នមន្ទីរពេទ្យបានកៀងគរ បានធនធានមនុស្សដែលចាំបាច់ ព្រមទាំងបាននិងកំពុងស្វែងរក និង បញ្ជូនទៅបណ្តុះបណ្តាលនៅតាមមន្ទីរពេទ្យជាតិ និងនៅក្រៅប្រទេស ក្រោមកិច្ចគាំទ្រពីរាជរដ្ឋាភិបាល មន្ទីរពេទ្យក៏បានកែសម្រួល ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងបានបំពាក់សម្ភារបរិក្ខារដែលចាំបាច់មួយចំនួន។ លើសពីនេះ ក្រោមការគាំទ្រពីដៃគូ មន្ទីរពេទ្យបាន បញ្ជូនបុគ្គលិក ទៅបណ្តុះបណ្តាលនៅក្រៅប្រទេស លើជំនាញរូបវិទ្យាវេជ្ជសាស្ត្រ និងជំនាញព្យាបាលដោយកាំរស្មី។ បញ្ហានេះ មន្ទីរពេទ្យបានបើកដំណើរការពិនិត្យ និងពិគ្រោះជំងឺក្រៅ និងត្រៀមបើកទទួលព្យាបាលជំងឺមហារីក ដោយចាក់ថ្នាំគីមីនៅសប្តាហ៍ ក្រោយ និងដោយការបាញ់កាំរស្មីនៅពាក់កណ្តាលខែ មីនា ឆ្នាំ២០២៥ ខាងមុខ។

គួររំលេចផងដែរថា តាមរយៈអនុស្សរណៈនេះ អង្គការនគរទេពនឹងជួយគាំទ្រ លើការធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន ដំណាក់កាល ដំបូង ដល់ស្ត្រីងាយរងគ្រោះ (ចំនួនមានកំណត់) រយៈពេលមួយឆ្នាំ និងបំពាក់ម៉ាស៊ីនថតកាំរស្មី X ឌីជីថល (Digital X Ray) ចំនួន ០១ គ្រឿង ជូនដល់មន្ទីរពេទ្យ ហ្លួងម៉ែផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        198
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm