ប្រជាកសិករឃុំគោកបន្ទាយ សប្បាយចិត្តប្រមូលផល ព្រោះឆ្នាំមនេះមិនមានបញ្ហាជួបការខ្វះខាតទឹកស្រោចស្រព

2025/02/20 06:37:36 pm        88


កំពង់ឆ្នាំង៖ ប្រជាកសិករឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ជាមួយនឹងការប្រមូលផលស្រូវប្រាំងបានប្រមាណពី៥០ទៅ៦០%ហើយ ក្រោយពីមិនមានជួបប្រទះនឹងការខ្វះខាតទឹកស្រោចស្រពដូចឆ្នាំកន្លងទៅ។ ប្រជាកសិករថ្លែងបែបនេះ ក្នុងពេលឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, លោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ មន្ទីរជំនាញ និងអាជ្ញាធរស្រុកឃុំ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាកសិករ ព្រមទាំងពិនិត្យមើលស្ថានភាពទឹក និងការបង្កបង្កើនផលស្រូវប្រាំងឆ្នាំនេះ។ 

 ប្រជាកសិករបានអោយដឹងថា៖ ពួកគាត់សូមថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង មានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រុមការងារថ្នាក់ជាតិ, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រសួងមន្ទីរកសិកម្ម និងធនធានទឹក ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង ដោយបានចុះជួបប្រជាកសិករគ្រប់ទីកន្លែង ទោះមានផលប៉ះពាល់ ឬមិនមានផលប៉ះពាល់ពីបញ្ហាទឹកក៏ដោយ តែក្រុមការងារបានចុះទៅដល់ទីតាំងស្រែប្រាំងប្រជាកសិករ និងបានពិនិត្យមើលប្រភពទឹក និងគុណភាពស្រូវ ត្រៀមទឹកសម្រាប់ជួយស្រោចស្រពពេលប្រជាកសិករខ្វះខាតទឹកជានិច្ច នាំអោយស្រូវប្រាំងក្នុងឃុំគោកបន្ទាយឆ្នាំនេះ មិនជួបប្រទះជាមួយបញ្ហាខ្វះខាតទឹកស្រោចស្រពនោះឡើយ ។ ស្រូវប្រាំងរបស់ពួកគាត់នៅឆ្នាំនេះ ទទួលបានទិន្នផលចាប់ពី៦ទៅ៧តោនក្នុង១ហិកតា ដែលមកដល់ពេលនេះ ប្រមូលផលបានប្រមាណពី៥០ទៅ៦០%ហើយ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ក្រុមការងារថ្នាក់ជាតិ ក្រោមជាតិក្រុមការងារក្រសួង និងមន្ទីរធនធានទឹក រួមនិងក្រសួងមន្ទីរកសិកម្ម បានចុះពិនិត្យស្រែស្រូវប្រជាកសិករជាប្រចាំ ដើម្បីត្រៀមជួយ ដោយក្នុងនោះត្រៀមស្តាប្រឡាយ ត្រៀមម៉ាស៊ីនបូមទឹក ត្រៀមប្រភពទឹក នឹងជួយដល់ប្រជាកសិករភ្លាមៗនៅពេលស្រូវប្រាំងឆ្នាំនេះខ្វះទឹកស្រោចស្រព។ ស្រូវប្រាំងដែលបានធ្វើក្នុងខេត្តកំពង់ឆ្នាំងឆ្នាំ២០២៥នេះ មានប្រមាណជិត៦ម៉ឺនហិកតា ដែលក្នុងចំណោមស្រូវទាំងជិត៦ម៉ឺនហិកតានេះ មិនទាន់មានកន្លែងណាមួយប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពនៅឡើយទេ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានណែនាំប្រជាកសិករក្នុងឃុំគោកបន្ទាយអោយយកចិត្តទុកដាក់ក្នុងការប្រមូលផលស្រូវ បើមានបញ្ហាអ្វីកើតឡើង ដូចជាបញ្ហាខ្វះទឹកស្រោចស្រព មានជម្ងឺ ឬមានសត្វល្អិតរាតត្បាតស្រូវប្រាំងរបសបងប្អូន ត្រូវរាយការជាបន្ទាន់ ដើម្បីក្រុមការងារថ្នាក់ជាតិ ក្រោមជាតិ និងក្រសួងមន្ទីរពាក់ព័ន្ធជួយបានទាន់ពេលវេលា មិនខូចខាតដល់ដំណាំស្រូវរបស់បងប្អូន។ ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអោយថ្នាក់ដឹកនាំទាំងអស់ត្រូវចុះពិនិត្យអោយដល់ទីតាំងស្រូវស្រែប្រជាកសិករ និងត្រូវជួយជានិច្ច ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm