រយៈពេលកាន់តំណែង១ខែដំបូងរបស់លោក Trump បង្កឱ្យមានភាពច្របូកច្របល់ទាំងក្នុងប្រទេស និងក្រៅប្រទេស

2025/02/20 06:59:22 pm        240

នៅថ្ងៃព្រហស្បតិ៍នេះ គឺជាខួប១ខែចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump ត្រឡប់ទៅកាន់សេតវិមានវិញ។ លោកបានធ្វើឲ្យរឿងរ៉ាវជាច្រើនរង្គោះរង្គើ ខណៈលោកកែប្រែរបៀបវារៈរបស់រដ្ឋបាលចាស់ និងផ្លាស់ប្តូរគោលនយោបាយនានារបស់សហរដ្ឋអាមេរិក ដែលនេះបានធ្វើឲ្យមានភាពច្របូកច្របល់រាលដាល នៅជុំវិញប្រទេស និងពិភពលោក។

លោកបានចុះហត្ថលេខាលើក្រឹត្យចំនួន៧០ ក្នុងរយៈពេល៣០ថ្ងៃដំបូងក្នុងតំណែងរបស់លោក ដែលមានចំនួនច្រើនជាងការចុះហត្ថលេខាក្នុងអំឡុងពេលឆ្នាំដំបូងក្នុងតំណែងចុងក្រោយរបស់លោក។ វារួមមានទាំងការផ្អាកកម្មវិធីជំនួយបរទេសដោយផ្នែក ដើម្បីធ្វើឲ្យប្រាកដថាវាស្របទៅតាមគោលនយោបាយរបស់លោក។ នេះបាននាំឱ្យក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ឬហៅកាតត់ USAID បញ្ឈប់កម្មវិធីផ្តល់ជំនួយនៅបរទេសស្ទើរតែទាំងអស់ ហើយរដ្ឋបាលរបស់លោក មានផែនការកាត់បុគ្គលិករបស់ទីភ្នាក់ងារ USAID ប្រមាណ ១ ម៉ឺននាក់។

លោកក៏បានដាក់មហាសេដ្ឋី លោក Elon Musk ឱ្យទទួលបន្ទុកក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់សេតវិមាន ដែលត្រូវបានគេស្គាល់ថា DOGE ។ វាពាក់ព័ន្ធនឹងការកាត់បន្ថយការចំណាយរបស់សហព័ន្ធ ហើយបានកែប្រែយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយការងារ និងការផ្តល់មូលនិធិ។

យុទ្ធនាការរបស់ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់សេតវិមាន បានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំនៅទូទាំងប្រទេស។ ប្រជាជនបានចេញធ្វើបាតុកម្មតាមដងផ្លូវដោយអំពាវនាវឱ្យលោក Musk ចាកចេញពីរដ្ឋាភិបាល។ លោក Trump ក៏បានធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មពិភពលោកមានអស្ថិរភាព ដោយលោកបានប្រកាសអំពីការដំឡើងពន្ធថ្មីជាបន្តបន្ទាប់ ដែលមួយចំនួនកំណត់គោលដៅលើដៃគូពាណិជ្ជកម្មជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក ហើយនេះបានបង្កឱ្យមានការព្រួយបារម្ភនៅជុំវិញពិភពលោក។

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm