បណ្តាក្រុមហ៊ុនអាកាសចរណ៍បានផ្លាស់ប្តូរយន្តហោះខ្នាតធំពង្រីកដឹកអ្នកដំណើរអន្តរជាតិមកកម្ពុជា

2025/02/20 08:15:18 pm        250

បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣៣ក្រុមហ៊ុន ហើយ​ដោយ​សារ​មានកំណើនទីផ្សារអ្នកដំណើរអន្តរជាតិកើនឡើងជាបន្តបន្ទាប់មកកម្ពុជា បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​យន្តហោះ នាំគ្នា ពង្រីកជើងហោះហើរ និងផ្លាស់ប្តូរប្រភេទយន្តហោះពីខ្នាតមធ្យម ទៅ​ប្រភេទ​យន្តហោះខ្នាតធំ ហោះដឹកនាំអ្នកដំណើរអន្តរជាតិពេញៗចេញចូលប្រទេសកម្ពុជា។

បណ្តាក្រុមហ៊ុនការីទេសចរណ៍ ក៏ក្រុមហ៊ុនលក់សំបុត្រយន្តហោះនៅបុរីប៉េងហួតបឹងស្នោរ រាជ​ធានី​ភ្នំពេញ​ថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែកុម្ភៈនេះ ថ្លែងថា ស្ថានភាពជារួម ទីផ្សារតម្រូវ​ការ​ទិញ​លក់​សំបុត្រយន្តហោះនៅកម្ពុជា គឺមានកំណើនជាលំដាប់រហូតខែមេសា ហើយតាមរយៈ​កំណើន​នេះ បានធ្វើឲ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍នានាពង្រីកការផ្លាស់ប្តូរប្រភេទពីខ្នាតមធ្យម ទៅ​ប្រើ​ប្រាស់​ប្រភេទយន្តហោះខ្នាតធំដែលជាប្រភេទយន្តហោះថ្មីបច្ចេកវិទ្យាទំនើបរបស់ពីពិភពលោក។

លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសក៏ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ថ្លែងថា ទីផ្សារការធ្វើដំណើរទេសចរណ៍អន្តរជាតិ ក្នុងរដូវនេះ គឺមាន​ភាព​ល្អ​ប្រសើរច្រើន ក្នុងនោះ ទីផ្សារការធ្វើដំណើរទេសចរណ៍នៅក្នុងតំបន់អាស៊ាន ទីផ្សារមកពីអឺរ៉ុប និ​ង​អាមេរិកជាដើម មកកម្ពុជា គឺមានកំណើនពី៣០ទៅ៥០% បើប្រៀបធៀបខែមករាឆ្នាំ២០២៤ ដោយឡែកទីផ្សារការធ្វើដំណើរមកពីប្រទេសចិន នៅមិនទាន់មានកំណើននោះទេ។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បាន​ថ្លែងថា បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិអន្តរជាតិកើនរហូតដល់៣៣ក្រុមហ៊ុន ក្នុង​នោះមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៥ ក្រុមហ៊ុនអាកាសចរណ៍ជាតិ ១ និង​ក្រុម​ហ៊ុន​អន្តរជាតិ២៧ បាននិង​កំពុង​ប្រតិបត្តិការ​ពង្រីក​ជើង​ហោះ​ហើរ​ដឹក​អ្នក​ដំណើរ​អន្តរជាតិ​យ៉ាង​សកម្ម​ភាព​ហោះចេញចូលកម្ពុជា។

ឯកឧត្តម បញ្ជាក់ថា មកដល់ខែកុម្ភៈឆ្នាំ២០២៥នេះ សរុបជារួម​ក្នុង​មួយ​សប្តាហ៍​មាន​យន្ត​ហោះ​ទេ្វរ​ទិស​ចេញចូលកម្ពុជាមានចំនួន ១៣២២ជើង ក្នុងនោះ អាកាសយានដ្ឋាន​អន្តរ​ជាតិ​នៅ​ភ្នំពេញ​ក្នុង​មួយ​សប្តាហ៍គឺមានកំណើនជើងហោះហើរទ្វេទិសចំនួន៩១៨ជើង អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ៣៦៨ជើង ដោយឡែក​ខេត្ត​ព្រះសីហនុ​មាន​ការ​ហោះហើរ​ចេញ​ចូល​ទ្វេរ​ទិស​មាន​៣៦​ជើង​ក្នុងមួយសប្តាហ៍ណហើយចំនួនជើងហោះហើរនេះ គឺមានកំណើនជាបន្តបន្ទាប់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        68
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        161
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm