ការស្លាប់ដោយសារជំងឺផ្តាសាយរដូវរងានៅអាមេរិក ឡើងខ្ពស់ជាងកូវីដ១៩ ជាលើកដំបូង

2025/02/20 09:10:20 pm        80

ជំងឺគ្រុនផ្តាសាយធំ កំពុងយកឈ្នះលើកូវីដ១៩ ក្លាយជាមេរោគដែលសម្លាប់មនុស្សច្រើនបំផុតនៅសហរដ្ឋអាមេរិក ក្នុងរដូវរងារនេះ ដោយជាលើកទីមួយក្នុងរយៈពេលប្រាំឆ្នាំ ដែលជំងឺតាមរដូវកាលនេះ បានវ៉ាដាច់មេរោគកូវីដ១៩ ដែលឆ្លងរាតត្បាតយ៉ាងកាចសាហាវ។

ចាប់តាំងពីកូវីដ១៩ បានចាប់ផ្តើមរីករាលដាលយ៉ាងទូលំទូលាយនៅដើមឆ្នាំ២០២០ មក កូវីដបានសម្លាប់មនុស្សជិត ៤២ដងច្រើនជាងជំងឺផ្តាសាយ នៅសហរដ្ឋអាមេរិក។ ប៉ុន្តែទិន្នន័យមរណភាពបឋមពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ CDC របស់សហរដ្ឋអាមេរិក បានបង្ហាញថា ឆ្នាំ២០២៥ កំពុងលេចចេញជាឆ្នាំដ៏សំខាន់សម្រាប់ជំងឺផ្តាសាយធំ។

មជ្ឈមណ្ឌល CDC បានប៉ាន់ប្រមាណថា ជំងឺផ្តាសាយធំនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២៩លាននាក់ឈឺ បណ្តាលឱ្យមនុស្ស ៣៧០.០០០នាក់ ត្រូវសម្រាកនៅមន្ទីរពេទ្យ និងធ្វើឱ្យមនុស្ស ១៦.០០០នាក់ បានស្លាប់ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ មក។

លោកវេជ្ជបណ្ឌិត Peter Chin-Hong អ្នកឯកទេសជំងឺឆ្លង និងជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា បានឱ្យដឹងថា ខណៈពេលដែលការភ័យខ្លាចពីការរីករាលដាលនៃជំងឺផ្តាសាយបក្សីកំពុងគ្របដណ្តប់នៅក្នុងសហរដ្ឋអាមេរិក ជំងឺផ្តាសាយធំតាមរដូវកាលបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១៥ឆ្នាំ ហើយឥឡូវនេះបានបង្កការស្លាប់លើសពីជំងឺកូវីដ១៩ ក្នុងពេលពីរខែកន្លងមកនេះ៕


អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm