សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ខ្លួនអ្នកទោសពីរនាក់ចុងក្រោយដែលរត់ចេញពីគុក

2021/11/17 04:27:17 pm        455

ស្ទឹងត្រែង ៖ អ្នកទោសពីរនាក់ចុងក្រោយក្នុងចំណោម៧នាក់ ដែលបានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីដើមសប្ដាហ៍មុននោះ ត្រូវបានចាប់ខ្លួនមកវិញហើយនៅថ្ងៃនេះ ដូច្នេះមកដល់ថ្ងៃនេះ អ្នកទោសទាំង ៧នាក់ ដែលបានរត់ចេញពីគុកខេត្តស្ទឹងត្រែង ត្រូវបានចាប់ខ្លួនមកវិញអស់ហើយ។

ក្រោយរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង អស់រយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា នេះ អ្នកទោស៧នាក់ មកដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ឃាត់​ខ្លួនមក វិញទាំងអស់ហើយ​ ដែលថ្ងៃនេះ គឺចាប់បានពីរនាក់ចុងក្រោយ នៅលើកោះហិប ក្នុងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ជិប ហួរ នាយរងសេនាធិការប្រតិបត្តិការសឹករងស្ទឹងត្រែង។

កម្លាំងសមត្ថកិច្ចចម្រុះ ចាប់តាំងពីថ្ងៃដែលអ្នកទោសរត់ចេញពីគុក គឺបានខិតខំប្រឹងប្រែងក្នុងការ តាមប្រមាញ់ចាប់យកអ្នកទោសទាំងនេះមកវិញ រហូតប្រតិបត្តិការបានសម្រេចនៅថ្ងៃនេះ។

អ្នកទោសទាំងពីរនាក់ ដែលត្រូវបានចាប់ខ្លួនមកវិញនៅថ្ងៃនេះ ទី១ ឈ្មោះ សៀន ខន ឈ្មោះសៀន ខន ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស៣០ឆ្នាំ ទី២ ឈ្មោះ ឡាវ៉ាន់ កាវង់ផេង ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស២៨ឆ្នាំ ។ ចំណែកអ្នកទោសប្រាំនាក់ទៀត មានដូចជា ទី១ ឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរបទល្មើស សមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិត្តទោស៣០ឆ្នាំ។ ទី២ ឈ្មោះ វ៉ាន់ ភូ ជនជាតិខ្មែរ បទល្មើសជួញដូរដោយខុសច្បាប់​នៅ​សារធាតុញៀន មានកម្រិតទោស២៨ឆ្នាំ។ ទី៣ ឈ្មោះ ភិត ងិន ជនជាតិឡាវ មានកម្រិតទោស​ប៉ុនប៉ង​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស៤ឆ្នាំ។ ទី៤ ឈ្មោះ ចាក់លឺ ឆឺតាលី ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នៅសារធាតុញៀន មានកម្រិតទោស​មួយជីវិត និង ទី៥ ឈ្មោះ ហន វិមាន ជនជាតិខ្មែរ បទល្មើសលួចមានស្ថានទម្ងន់ទោស ដោយ​សារការប្រើទារុណកម្មយ៉ាងឃោរឃៅ មានកម្រិតទោស២៧ឆ្នាំ។

ក្រោយពីមានករណីអ្នកទោសហែកគុករត់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបង្កើតឲ្យមានក្រុមការងាចុះអធិការកិច្ច អង្កេតស្រាវជ្រាវទៅលើករណីនេះ ហើយក្រុមការងារនេះ ​ក៏បាននឹងកំពុងធ្វើការលើរឿងនេះដែរ៕

អត្ថបទ៖ មាស ផល្លា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm