បេសកជនចិន៖ ការពន្លឿនដំណើរការនយោបាយ នៅប្រទេសលីប៊ី គឺជាអាទិភាព

2025/02/20 10:36:17 pm        49

បេសកជនចិន បាននិយាយកាលពីថ្ងៃពុធថា ការជំរុញដំណើរការនយោបាយ គឺជាអាទិភាពមួយ នៅក្នុងប្រទេសលីប៊ី ជាទីដែលទីក្រុងចំនួន ៦៣ កំពុងរៀបចំការបោះឆ្នោតក្នុងស្រុកជុំថ្មី ហើយក្រុមប្រឆាំងមួយចំនួន បានចុះហត្ថលេខាលើធម្មនុញ្ញសន្តិភាព និងការផ្សះផ្សាជាតិ។  

នៅក្នុងសុន្ទរកថានៅក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសលីប៊ី (UNSMIL) លោក Geng Shuang តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅUN បានថ្លែងថា ក្នុងរយៈពេលខាងមុខនេះ ភាគីនានានៅក្នុងប្រទេសលីប៊ី ត្រូវ      ពន្លឿនវឌ្ឍនភាព ក្នុងវិស័យសំខាន់ៗ ដូចជាការរៀបចំការបោះឆ្នោតជាតិដោយសន្តិវិធី ការបង្កើតស្ថាប័នរដ្ឋបង្រួបបង្រួម និងការសម្រេចបាននូវការផ្សះផ្សាជាតិ បញ្ចប់ភាពខ្វែងគំនិតគ្នា និងបង្កើនការជឿទុកចិត្ត ដើម្បីត្រួសត្រាយផ្លូវសម្រាប់ស្ថិរភាពយូរអង្វែង នៅក្នុងប្រទេសនេះ។

ឯកអគ្គរដ្ឋទូតចិនរូបនេះ បាននិយាយថា នៅក្នុងដំណើរការនេះ សហគមន៍អន្តរជាតិ ត្រូវគោរពការដឹកនាំរបស់ប្រជាជនលីប៊ី និងចៀសវាងការជ្រៀតជ្រែកពីខាងក្រៅដែលមិនសមរម្យ ដោយបានបន្ថែមថា ប្រទេសចិន បានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះ UNSMIL បានបង្កើតគណៈកម្មាធិការប្រឹក្សាមួយទាក់ទងនឹងការបោះឆ្នោតជាតិរបស់ប្រទេសលីប៊ី ហើយសង្ឃឹមថា UNSMIL នឹងពង្រឹងទំនាក់ទំនងជាមួយភាគីនានា ក្នុងប្រទេសលីប៊ី និងដាក់ចេញនូវសំណើជាក់ស្តែងនៃការបោះឆ្នោត និងដោះស្រាយបញ្ហា  ចម្រោងចម្រាសផ្សេងៗ។

លោក Geng បានសង្កត់ធ្ងន់ថា ការកែលម្អស្ថានភាពសន្តិសុខ នៅក្នុងប្រទេសលីប៊ី នៅតែជាកត្តាចាំបាច់ ព្រោះថា ស្ថានភាពសន្តិសុខទាំងមូលនៅក្នុងប្រទេសនេះ នៅមានភាពផុយស្រួយ។ ប្រទេសចិនស្វាគមន៍កិច្ចប្រជុំលើកដំបូងនៅឆ្នាំនេះនៃគណៈកម្មការយោធារួម ៥+៥ នៅទីក្រុងគែរនៃប្រទេសអេហ្ស៊ីប ហើយអំពាវនាវឲ្យភាគីនានា ប្រកាន់ខ្ជាប់នូវបទឈប់បាញ់ដែលបានទទួលជោគជ័យ និងចៀសវាងពីសកម្មភាពឯកតោភាគី ដែលអាចនាំឲ្យមានភាពតានតានតឹងកើនឡើង។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm