ក្រសួង​ផែនការ​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​ជាង ១៧​,៨​%​ រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រី​ក្រ​ថ្មី​ចន្លោះ​ឆ្នាំ​២០១៩-២០២០

2021/11/17 11:26:14 pm        357

ភ្នំពេញ៖ កម្ពុជា​បាន​រក​ឃើញ​ពលរដ្ឋ​ជាង ១៧​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប​របស់​ខ្លួន បាន​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​នៅ​ចន្លោះ​ឆ្នាំ​២០១៩-២០២០​កន្លង​មក​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ផែនការ​បាន​ឱ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​បាន​កំណត់​ខ្សែ​បន្ទាត់​ភាព​ក្រី​ក្រ​ឆ្នាំ​២០១៩-២០២០ នៅ​ត្រឹម​ការ​រក​ប្រាក់​ចំណូល​បាន ១០ ៩៥១​រៀល​ក្នុង​មួយ​ថ្ងៃ។

ក្រសួង​ផែនការ​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​ ១៧,៨​%​ នៃ​ប្រជាជន​កម្ពុជា​សរុប បាន​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ នេះ​បើ​តាម​ខ្សែ​បន្ទាត់​ភាព​ក្រី​ក្រ​ថ្មី​នេះ​ ដែល​ត្រូវ​បាន​កំណត់​ឡើង​នៅ​ក្នុង​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច-សង្គមកិច្ច​កម្ពុជា​ឆ្នាំ​២០១៩-២០២០។

ក្រសួង​ផែនការ​បាន​បញ្ជាក់​លម្អិត​ថា បន្ទាត់​ភាព​ក្រី​ក្រ​នៅ​រាជធានី​ភ្នំពេញ ​គឺ​គិត​ត្រឹម​ប្រាក់​ចំណូល ១០ ៩៥១​រៀល​ ដែល​ពលរដ្ឋ​ម្នាក់​រក​បាន ខណៈ​បន្ទាត់​ភាព​ក្រី​ក្រ​នៅ​តាម​ទីប្រជុំជន​ដទៃ​ទៀត គឺ​គិត​ត្រឹម​ប្រាក់​ចំណូល ៩ ៥៧១​រៀល ហើយ​សម្រាប់​តំបន់​ជនបទ​វិញ​ គឺ​គិត​ត្រឹម​ប្រាក់​ចំណូល ៨ ៩០៨​រៀល​ក្នុង​មួយ​ថ្ងៃ។

បើ​តាម​ក្រសួង​ផែនការ ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រី​ក្រ​នៅ​រាជ​ធានី​ភ្នំពេញ ​មាន​អត្រា ៤,២​ភាគរយ ​ខណៈ​អត្រា​ភាព​ក្រីក្រ​នៅ​តាម​ទីប្រជុំ​ជន​ផ្សេង​ទៀត មាន​កម្រិត ១២,៦​ភាគរយ ហើយ​អត្រា​ភាព​ក្រី​ក្រ​នៅ​តាម​តំបន់​ជន​បទ​មាន​រហូត​ដល់ ២២,៨​ភាគរយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm