ក្រសួងពាណិជ្ជកម្ម៖ ចិន «ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព» ដើម្បីជំរុញឲ្យមានការចរចាពន្ធជាមួយ EU

2025/02/21 12:11:00 am        57

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសចិនបាន និងកំពុង «ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព» ដើម្បីជំរុញឲ្យមានការចរចាជាមួយសហភាពអឺរ៉ុប (EU) ជុំវិញការដំឡើងពន្ធរបស់ប្លុកនេះ លើរថយន្តអគ្គិសនីដែលផលិតដោយចិន ពោលគឺរយៈពេលជិត ៤ខែបន្ទាប់ពីបម្រាមរឹតបន្តឹងលើការនាំចូលនេះបានចូលជាធរមាន។

គួររំលឹកថា EU បានបោះឆ្នោតដំឡើងពន្ធរហូតដល់ទៅ ៤៥,៣ភាគរយ កាលពីខែតុលាឆ្នាំមុន បន្ទាប់ពីគណៈកម្មការអឺរ៉ុបដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់ EU បានបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន ពាក់ព័ន្ធនឹងថា តើក្រុមហ៊ុនចិនទទួលបានអត្ថប្រយោជន៍ពីជំនួយអនុគ្រោះ និងហិរញ្ញប្បទាន ក៏ដូចជាដីធ្លី អាគុយ និងវត្ថុធាតុដើម ក្នុងតម្លៃទាបជាងទីផ្សារដែរ ឬទេ។

អ្នកនាំពាក្យក្រសួង លោក He Yadong បាននិយាយថា៖ «ចិនបាន និងកំពុងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីជំរុញឲ្យមានការចរចាជាមួយ EU។ មិនមានក្ដីសង្ឃឹមនោះឡើយ ដែលថា EU នឹងយកចិត្តទុកដាក់ដល់ការអំពាវនាវពីឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី តាមរយៈការសន្ទនា និងការពិគ្រោះយោបល់»។

ប្រទេសចិន បានចាប់ផ្តើមការស៊ើបអង្កេតផ្ទាល់ខ្លួន កាលពីឆ្នាំមុន លើការនាំចូលផលិតផលម៉ាកយីហោ ទឹកដោះគោ និងសាច់ជ្រូករបស់ EU។ ហើយនៅពេលដែលត្រូវបានសួរថា តើករណីទាំងនោះដំណើរការយ៉ាងដូចម្តេច លោក He បានប្រាប់អ្នកសារព័ត៌មានថា ការស៊ើបអង្កេតរបស់ប្រទេសចិន ចំពោះការលក់បន្ទាបតម្លៃលើផលិតផលសាច់ជ្រូករបស់អឺរ៉ុប និងការស៊ើបអង្កេតលើការឧបត្ថម្ភធន ជុំវិញពាណិជ្ជកម្មទឹកដោះគោរបស់ប្លុកដែលមានសមាជិក ២៧ប្រទេស នៅតែប្រព្រឹត្តទៅ៕


អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm