កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស G20 ចាប់ផ្តើមនៅអាហ្វ្រិកខាងត្បូង ចំពេលមានភាពតានតឹង ជាមួយ អាមេរិក

2025/02/21 12:24:12 am        72

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេស G20 ចាប់ផ្តើមនៅទីក្រុង Johannesburg នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio នឹងមិនចូលរួម ចំពេលមានភាពតានតឹងការទូតរវាងអាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក។

អ្នកការទូតរួមមានរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី (Wang Yi) ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំនេះ ខណៈដែលសហរដ្ឋអាមេរិក នឹងត្រូវបានតំណាង ដោយឯកអគ្គរដ្ឋទូតស្តីទីប្រចាំអាហ្រ្វិកខាងត្បូងលោក Dana Brown ។

សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងសហភាពអាហ្រ្វិក ដែលជាផ្នែកមួយនៃជំនួបរដ្ឋមន្ត្រីការបរទេស G20នេះ ក៏នឹងមានវត្តមានដែរ។

លោក Rubio បានបដិសេធកិច្ចប្រជុំនេះ បន្ទាប់ពីក្រឹត្យរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បញ្ឈប់ជំនួយបរទេសដល់ប្រទេសនេះ ជុំវិញច្បាប់មួយដែលសេតវិមាន បាននិយាយថា ស្មើនឹងការរើសអើងប្រឆាំងនឹងជនជាតិស្បែកសរបស់ប្រទេសនេះ។ សហរដ្ឋអាមេរិក ក៏មិនពេញចិត្តនឹងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដែរ។

រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង លោក Ronald Lamola បាននិយាយថា ការសម្រេចចិត្តរបស់ លោកRubio មិនមែនជាការធ្វើពហិការទាំងស្រុងចំពោះជំនួប G20 របស់អាហ្វ្រិកខាងត្បូងនោះទេ។ លោក បាននិយាយថា សហរដ្ឋអាមេរិក នឹងត្រូវបានតំណាង នៅទីក្រុង Johannesburg នៅសប្តាហ៍នេះ «ក្នុងទម្រង់មួយឬ រូបរាងមួយ ឬ មួយផ្សេងទៀត»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm