លោក Scholz៖ អ៊ុយក្រែនមិនមែនអ្នកទទួលខុសត្រូវរឿងសង្គ្រាម ហើយការចូលរួមជាមួយ EU នៅតែបើកចំហ

2025/02/21 01:55:27 am        108


នៅក្នុងបទសម្ភាសន៍តាមវិទ្យុដែលត្រូវបានចាក់ផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែកុម្ភៈ) នេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្តបើកផ្លូវ ដើម្បីឲ្យប្រទេសអ៊ុយក្រែនចូលរួមជាមួយសហភាពអឺរ៉ុប (EU) និងបានច្រានចោលការលើកឡើង ដែលថា ប្រទេសនេះត្រូវទទួលខុសត្រូវ ចំពោះការនាំឲ្យមានការលុកលុយរបស់រុស្ស៊ី។

នៅពេលត្រូវបានសួរថា តើលោកយល់ស្របជាមួយនឹងទស្សនៈរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ពោលគឺជាអ្វីស្របតាមប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលថា អ៊ុយក្រែនត្រូវបានស្តីបន្ទោស សម្រាប់សង្រ្គាមដែលកំពុងបន្តមានដែរ ឬយ៉ាងណា លោក Scholz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ARD ថា៖ «វាមិនមែនបែបនោះទេ។ នៅអឺរ៉ុប ពួកយើងលើកឡើងដដែលៗពីរឿងនេះ»។

លោកបានបន្ថែមថា សម្រាប់ស្ថានភាពបច្ចុប្បន្ន EU កំពុងបន្តបើកទ្វារចំហ សម្រាប់អ៊ុយក្រែន ក្នុងនាមជាសមាជិកអនាគតរបស់ប្លុក។ លោកបានបន្ថែមថា៖ «អ៊ុយក្រែនមិនត្រូវមានឧបសគ្គ សម្រាប់ការសម្រេចចិត្ត ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ និងអធិបតេយ្យភាព នៅលើផ្លូវរបស់ខ្លួនឆ្ពោះទៅកាន់អឺរ៉ុបឡើយ»។

ពាក់ព័ន្ធនឹងករណីមានដំណោះស្រាយសន្តិភាព នាពេលអនាគត លោក Scholz បានប្រាប់ថា៖ «អ៊ុយក្រែនត្រូវតែមានកងទ័ពដ៏រឹងមាំមួយ ដែលពួកយើងនៅអឺរ៉ុប និងដៃគូអន្តរជាតិ និងអន្តរអាត្លង់ទិករបស់យើង រួមគ្នាទទួលខុសត្រូវ»។

គួរបញ្ជាក់ថា អឺរ៉ុបកំពុងព្យាយាមស្វែងរកការឆ្លើយតបយ៉ាងរហ័ស និងបន្ទាន់ ចំពោះគោលនយោបាយរបស់លោក Trump ពាក់ព័ន្ធនឹងសង្រ្គាមនេះ បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានផាត់អ៊ុយក្រែន និងអ្នកគាំទ្រអឺរ៉ុបរបស់ប្រទេសនេះចោល ដោយធ្វើឲ្យក្ដីបារម្ភមានខ្លាំងៗឡើង ដែលថា មេដឹកនាំសហរដ្ឋអាមេរិកអាចផ្តល់សម្បទានដល់ទីក្រុងមូស្គូ ជាថ្នូរនឹងការបញ្ចប់សង្រ្គាមនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm