ពលរដ្ឋអ៊ុយក្រែនបង្ហាញការគាំទ្រដល់លោក Zelenskiy ក្រោយលោក Trump ចាត់ទុកគាត់ថាជាជនផ្តាច់ការ

2025/02/21 02:36:53 am        87

 ប្រជាពលរដ្ឋអ៊ុយក្រែន បានបង្ហាញការគាំទ្រដល់លោក Volodymyr Zelenskiy ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាត់ទុកលោកថា ជាជនផ្តាច់ការដោយគ្មានការបោះឆ្នោត ។

 គួរឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ លោក Trump បានបង្កើនសង្រ្គាមពាក្យសម្តីរបស់លោកជាមួយលោក Zelenskiy និងបរិហារមេដឹកនាំម្នាក់នេះថា ជាជនផ្តាច់ការដោយគ្មានការបោះឆ្នោត ដោយរូបលោកនិយាយនៅលើបណ្តាញព័ត៌មានសង្គម Truth Social ថា គាត់ត្រូវតែចាត់វិធានការឲ្យបានបឆាប់រហ័ស បើពុំដូច្នោះទេគាត់នឹងត្រូវបបាត់បង់ប្រទេស ។

 ការបង្ហោះសាររបស់លោក Trump បានកើតមានឡើងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក Zelenskiy និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ផុងក្នុងពិភពព័ត៌មានមិនពិតរបស់រុស្ស៊ី ក្រោយលោក Trump លើកឡើងថា អ៊ុយក្រែន ត្រូវទទួលខុសត្រូវចំពោះការវាយលុកពេញលេញរបស់រុស្ស៊ី ។ លោក Trump និយាយថា អ្នកមិនត្រូវចាប់ផ្តើមវានោះទេ អ្នកអាចបង្កើតកិច្ចព្រមព្រៀងមួយបាន ។

 លោក Hanna Shepyl គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងគីវ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានថា ច្បាស់ណាស់ថា លោក Zelenskiy មិនមែនជាជនផ្តាច់ការនោះទេ ។ លោកតែងតែឈរខាងប្រទេសរបស់ពួកយើង ទោះក្នុងករណីណាក៏ដោយ ។ 

លោកបន្តថា លោកបោះឆ្នោតឲ្យគាត់ផងដែរ ហើយលោកសង្ឃឹមថាលោក Trumpនឹងផ្លាស់ប្តូរការសម្រេចចិត្តរបស់គាត់ ដោយសារតែគាត់បានធ្វើសេចក្តីថ្លែងការណ៍ខុស ។

 សូមបញ្ជាក់ថា អាណត្តិរយៈពេល ៥ឆ្នាំរបស់លោក Zelenskiyជាប្រធានាធិបតីអ៊ុយក្រែន គ្រោងនឹងត្រូវបញ្ចប់កាលពីឆ្នាំ ២០២៤ ប៉ុន្តែការបោះឆ្នោតមិនអាចរៀបចំឡើងបានទេ ដោយសារច្បាប់អាជ្ញាសឹក ដែលអ៊ុយក្រែនដាក់កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ជាការឆ្លើយតបនឹងការវាយលុករបស់រុស្ស៊ី ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm