ប្រមុខចារកម្មយោធាអ៊ុយក្រែន និយាយថា បទឈប់បាញ់អាចកើតមាន នៅឆ្នាំ២០២៥

2025/02/21 02:56:18 am        34


ប្រធានទីភ្នាក់ងារចារកម្មយោធា GUR របស់ប្រទេសអ៊ុយក្រែន លោក Kyrylo Budanov ជឿជាក់ថា បទឈប់បាញ់ក្នុងសង្គ្រាមជាមួយរុស្ស៊ី អាចកើតមានឡើង នៅឆ្នាំនេះ។

នៅក្នុងបទសម្ភាសន៍តាមរយៈឆាណែល YouTube ជាមួយអ្នកសារព័ត៌មាន លោក Eynulla Fatullayev លោក Budanov បាននិយាយថា៖ «ខ្ញុំគិតថា វា (បទឈប់បាញ់) នឹងកើតឡើង។ មានកត្តារួមផ្សំជាច្រើន ដែលអាចនាំឲ្យវាកើតឡើង»។

តែយ៉ាងណាក្ដី លោកមិនបានផ្តល់ព័ត៌មានសេចក្ដីលម្អិតនោះទេ។ មន្ត្រីអ៊ុយក្រែនភាគច្រើនច្រានចោលគំនិតនៃការឈានដល់បទឈប់បាញ់ ដោយព្រមានថា វានឹងផ្តល់ពេលវេលាឲ្យរុស្ស៊ី ដើម្បីបំពាក់អាវុធឡើងវិញ និងរៀបចំ សម្រាប់ការលុកលុយបន្ថែមទៀត។ 

គួរបញ្ជាក់ថា ការពិភាក្សាអំពីលទ្ធភាពនៃការឈានដល់បទឈប់បាញ់ បានមានកាន់តែខ្លាំងឡើងៗ បន្ទាប់ពីលោក Donald Trump ដែលបានសន្យាថា នឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័សនោះ បានវិលត្រលប់ទៅសេតវិមានវិញ សម្រាប់អាណត្តិទី២ ក្នុងនាមជាប្រធានាធិបតីរបស់អាមេរិក។

ដោយចាប់ផ្តើមឡើងតាមរយៈការជជែកតាមទូរសព្ទរបស់លោក Trump ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីមួយសប្តាហ៍មុន កិច្ចប្រឹងប្រែងការទូតដែលកំពុងដំណើរការយ៉ាងលឿនរហ័ស ស្ដីពីបញ្ហាអ៊ុយក្រែន បានបង្កជាក្ដីបារម្ភ នៅក្នុងទីក្រុងគីវ និងរដ្ឋធានីនៃបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        92
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        129
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm