​ លោកជំទាវ​ ឱ​ វណ្ណឌីន​ បានទទួលវិញ្ញាបនបត្រទទួលស្គាល់​ និងលើកសរសើរស្នាដៃ​លេចធ្លោ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា​ និងការជំរុញគោលដៅនៃកម្មវិធីអាហារូបករណ៍ហ្វូលប្រាយ​​ (Fulbright​ scholarship)

2021/11/17 10:45:00 pm        797

ភ្នំពេញ៖ ក្នុងឱកាសខួបអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយ​កម្ពុជា (75th Anniversary of Fulbright Cambodian Alumni) លេីកទី៧៥​ នាល្ងាចថ្ងៃទី១៧​ ខែវិឆ្ឆិកា​ ឆ្នាំ២០២១​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ បានទទួលវិញ្ញាបនបត្រទទួលស្គាល់​ និងលេីកសរសេីរស្នាដៃ​លេចធ្លោររបស់លោកជំទាវ​ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា​ និងការជំរុញគោលដៅនៃកម្មវិធីអាហារូបករណ៍ហ្វូលប្រាយ​​ (Fulbright​ scholarship) ដែលពិធីប្រកាសទទួលស្គាល់នេះ​ ត្រូវបានប្រារព្ធធ្វេីឡេីង និងប្រគល់​ ដោយឯកឧត្តម​ ប៉ាទ្រីក​ មេីសហ្វី​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា​ (Residence of H.E. Patric Murphy, Ambassador of the United States of America to the Kingdom of Cambodia)​ នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់។ 

ឯកឧត្តម​ ប៉ាទ្រីក​ មេីសហ្វី​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា​ 

បានរំលឹកពីចំណងទាក់ទងការទូត​ និងការផ្តល់អាហារូបករណ៍ហ្វូលប្រាយរបស់សហរដ្ឋអាមេរិក​ ដល់និស្សិតកម្ពុជាក្នុងរយ:ពេលកន្លងមក​ ដែលថ្ងៃនេះ​ គឺជាខួបលេីកទី៧៥នៃអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយកម្ពុជា​ ហេីយមាននិស្សិតកម្ពុជាសរុប​ប្រមាណជា ២២០នាក់ហេីយ​ ដែលបានទទួលអាហារូបករណ៍ហ្វូលប្រាយនេះទៅសិក្សានៅសហរដ្ឋអាមេរិក​ និងបានវិលត្រឡប់មកបម្រេីការងារចូលរួមអភិវឌ្ឍប្រទេសកម្ពុជា​ ដែលក្នុងចំណោមនោះ លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ក៏ជាអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយជំនាន់ដំបូងគេ ដែលបានទៅសិក្សានៅសហរដ្ឋអាមេរិក​ ផ្នែកសុខភាពសាធារណ:នៅសាកលវិទ្យាល័យ​ យែល​ (Yale University,​ USA) នៃរដ្ឋខុននិចធីខាត់​ (Connecticut) ក្រោយថ្ងៃរំដោះ​ ៧មករា​ ១៩៧៩​។

ក្រោយពីបានទទួលវិញ្ញាបនបត្រទទួលស្គាល់ស្នាដៃលេចធ្លោរពីឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករួចមក​ លោកជំទាវ​រដ្ឋលេខាធិការ​ ឱ​ វណ្ណឌីន​ បានលេីកឡេីងថា៖​ ការទទួលស្គាល់ស្នាដៃលេចធ្លោរនាពេលនេះ​ គឺមិនអាចកាត់ផ្តាច់ចេញបានពីការចិញ្ចឹមបីបាច់ថែបំប៉ន​ និងផ្តល់ឱកាសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជាប្រមុខដឹកនាំដ៏ខ្លាំងនោះឡេីយ។ លោកជំទាវ​ ក៏បានមានប្រសាសន៍ផងដែរថា៖​ “ ខ្ញុំនៅចងចាំបានថា​ ខ្ញុំជាស្ត្រីខ្មែរដំបូងគេដែលបានទទួលអាហារូបករណ៍ Fulbright ដ៏មានកិត្យានុភាពមួយនេះទៅសិក្សានៅសាកលវិទ្យាល័យយេល (Yale​ University) នៃសហរដ្ឋអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈរបស់ខ្ញុំ​ ពីពាក់កណ្តាលឆ្នាំ 1994 ដល់ពាក់កណ្តាលឆ្នាំ 1996 ។ បទពិសោធន៍​រៀនសូត្រដែលខ្ញុំទទួលបានពីកម្មវិធីនេះបានបង្កើនឡើងនូវសមត្ថភាពរបស់ខ្ញុំយ៉ាងខ្លាំងដែលជំនាញ និងចំណេះដឹងរបស់ខ្ញុំត្រូវបានវិវឌ្ឍន៍គ្រប់ពេលវេលាជាមួយនឹងក្តីមេត្តា ការលះបង់ ការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ ការជឿទុកចិត្តពីមនុស្សម្នា​ទាំងឡាយ​ ហើយសំខាន់ជាងនេះទៅទៀតនោះ​ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ អន្តរកម្មដែលខ្ញុំមាន​ គឺខ្ញុំបានធ្វេីអ្វីៗ​ រួមទាំងការលះបង់ជីវិតគ្រួសារផ្ទាល់ខ្លួនរបស់ខ្ញុំ​ ជាមួយប្រជាជនរបស់ខ្ញុំផ្ទាល់​ ក្នុងការជួយពួកគេរាល់ថ្ងៃ មិនថាពេលថ្ងៃ​ ឫយប់​ ទោះបីខ្ញុំកម្របានសម្រាកគ្រប់គ្រាន់ក៏ដោយ។ ខ្ញុំមិនអាចភ្លេចបានទេថា រាជរដ្ឋាភិបាលកម្ពុជា​ បានចិញ្ចឹម​ និងជួយខ្ញុំ ដើម្បីឱ្យខ្ញុំបានចេញពីជ្រលងមរណៈ និងគ្រោះអវិជ្ជា បន្ទាប់ពីសម័យប៉ុលពត ហើយផ្តល់ឱកាសឱ្យខ្ញុំ​ បានរៀនសូត្របន្ថែមទៀត និងរួមចំណែកជួយប្រជាជនខ្ញុំ​ ដែលទឹកចិត្ត​ខ្ញុំ​គឺនៅ​ជាមួយ​ប្រជាជន ក្តី​បារម្ភ​របស់​ខ្ញុំ​គឺ​សុខភាព​ប្រជាជន ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្ញុំ​គឺ​ដើម្បី​ប្រជាជន ហើយ​ទង្វើ​របស់​ខ្ញុំ​គឺ​ជួយ​ប្រជាជន​របស់​ខ្ញុំ​។ នោះជាអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ និងអ្វីដែលកម្មវិធី Fulbright បានជះឥទ្ធិពលមកលើខ្ញុំ ដែលខ្ញុំអាចឈរបានរហូតមកដល់ពេលនេះ។ ខ្ញុំ​កំពុង​បន្ត​ដំណើរ​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ផ្នែក​សុខភាព​សាធារណៈមួយរូប​ ហើយ​ខ្ញុំនឹងធ្វើ​អ្វីៗ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ ដើម្បី​ជួយ​ប្រជាជន និង​ប្រទេស​របស់​ខ្ញុំ។​ សូមអរគុណដល់សហរដ្ឋអាមេរិក​ ដែលបានផ្តល់អាហារូបករណ៍ដ៏ល្បីល្បាញនេះដល់រូបខ្ញុំ​ ដល់និសិត្សកម្ពុជា​ និងសូមអរគុណដល់អតីតនិសិត្សអាហារូបករណ៍ហ្វូលប្រាយទាំងអស់​ ដែលបានបោះឆ្នោត​ ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងបង្កេីតស្នាដៃជួយប្រទេសជាតិ​ និងជួយប្រជាជនកម្ពុជា​របស់ខ្ញុំ ជាពិសេសក្នុងកំឡុងពេលវិបត្តិកូវីដ-១៩​ និងសូមឱ្យអ្នកទាំងអស់គ្នា​ដែលមានវត្តមានក្នុងថ្ងៃនេះ និងប្រជាជនកម្ពុជាមានសេចក្តីសុខ​ សុខភាពល្អ​ និងចៀសផុតពីជំងឺកូវីដ-១៩។


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm