កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ បានក្លាយជាយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន

2021/11/18 05:48:02 am        452

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ បានក្លាយជាយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន និងបានបំពេញបន្ថែម នូវចន្លោះប្រហោងនៃការអភិវឌ្ឍរបស់ប្រទេសនៅក្នុងតំបន់អាស៊ាន។ នេះបើតាមការលើកឡើងរបស់ បណ្ឌិត ប៉ិច សុខេម ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងសិក្ខាសាលា តាមអនឡាញ ស្ដីពី៖ កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែវិច្ឆិកា។

លោកបណ្ឌិតបន្តថា កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េនេះ បានសម្រេចជោគជ័យជាប្រវត្តិ សាស្ត្រ ចាប់តាំងពីសេចក្ដីប្រកាសមេគង្គ-ទន្លេហាន ដែលបានអនុមតិកាលពីឆ្នាំ២០១១ កន្លងមក។

ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្ដមបណ្ឌិត Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំ កម្ពុជាបានលើកឡើងថា តំបន់មេគង្គមិនត្រឹមតែជាទីតាំងដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យ ភ្ញាក់ផ្អើលប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាតំបន់ដែលមានការប្រឈមរយៈពេលវែងផងដែរ ដែលក្នុងនោះ មានដូចជា ការប្រែប្រួលអាកាសធាតុ និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាដើម។

ឯកឧត្ដមបន្តថា នៅខណៈដែលមានការប្រារព្ធខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារ ណរដ្ឋកូរ៉េនេះ កូរ៉េក៏កំពុងធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់នេះ ដែលក្នុងនោះមានដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, វប្បធម៌រវាងបណ្ដាប្រទេសក្នុងតំបន់មេគង្គ និងកូរ៉េ។ ឯកឧត្ដមបន្ថែមថា តាមរយៈចំណេះដឹង និងបទពិសោធន៍ដែលទទួលបានតាមរយៈការអភិ វឌ្ឍជាប្រវត្តិសាស្រ្តនេះ ដៃគូកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ នឹងសម្រេចបាននូវជំហាន ដ៏អស្ចារ្យនៅក្នុងវិស័យផ្សេងៗជាច្រើនទៀត៕​ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm