ដំឡូងមី និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងត្រូវនាំចេញទៅទីផ្សារចិនក្នុងគ្រាបន្ទាប់

2025/02/21 06:06:54 pm        248

តំណាងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន ថា ប្រទេសចិនកំពុងក្លាយជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកសិកម្ម របស់កម្ពុជា និងមានសក្តានុពលទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការនៅលើដំឡូងមី និងគ្រាប់ស្វាយចន្ទី នាពេលអនាគត។

លោក Zhang Yuntao លេខាទី២នៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ថា នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំហំនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិនបានពង្រីកជាលំដាប់ ដោយបានក្លាយជា ចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បច្ចុប្បន្នកសិផលកម្ពុជាដែលអនុញ្ញាតឱ្យនាំ ចេញទៅប្រទេសចិនរួមមាន៖ អង្ករ ចេក ស្វាយ មៀន ដូងជាដើម។

លោក បន្តឱ្យដឹងថា ចំពោះការនាំចេញផ្លែដូងរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៤ បានបញ្ចប់និតីវិធីទាំងស្រុងសម្រាប់នាំចេញទៅ កាន់ប្រទេសចិន ដោយក្លាយជាផ្លែឈើធំទី៤ សម្រាប់នាំចេញទៅប្រទេសចិនបន្ទាប់ពី ចេក ស្វាយ និងមៀន។ នេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការកសិកម្មចិន-កម្ពុជាបានឈានដល់កម្រិតថ្មីមួយ។ ក្នុងឆ្នាំ២០២៤ ដែរ កម្ពុជាបាននាំចេញអង្ករមានចំនួន ១១៧ ពាន់តោនទៅប្រទេសចិន, ប្រទេសចិនបានក្លាយជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកសិកម្មកម្ពុជា ហើយមានសក្តានុពលទូលំ ទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការលើដំឡូងមី និងគ្រាប់ស្វាយចន្ទីនាពេលអនាគត។

លោក Zhang Yuntao បញ្ជាក់ថា ដើម្បីជំរុញនាំចេញផលិតផលកសិកម្មកម្ពុជាទៅចូលទីផ្សារចិន ត្រូវប្រតិបត្តិតាមនីតិវិធី ដូចជា៖ ជំហានទី១ ក្រុមហ៊ុននាំចេញត្រូវតែចុះបញ្ជីការ និងរោងចក្រវេចខ្ចប់របស់ខ្លួន នៅអគ្គនាយកដ្ឋានគយចិន ដើម្បីធានាថា ផលិតផលរបស់ខ្លួនសមស្របនឹងស្តង់ដារអធិការកិច្ចចិន។ ជំហានទី២ គឺការរៀបចំឯកសារ រួមទាំងវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ ហើយត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងកូតា ផលិតផលមួយចំនួន និងវិញ្ញាបនបត្រអធិការកិច្ច (ដូចជាអង្ករ) ត្រូវដាក់ពាក្យ សុំវិញ្ញាបនបត្រកូតាពន្ធគយរបស់ប្រទេសចិន ហើយពន្ធគយក្នុងកូតាមានកម្រិតទាបរហូតដល់ ១ ភាគរយ។ ជំហានទី៣ គឺការបោស សំអាត ដើម្បីឆ្លងកាត់គយ បន្ទាប់ពីទំនិញមកដល់កំពង់ផែចិន ត្រូវដាក់ឯកសារដូចជា ទម្រង់បែបបទគយ វិក្កយបត្រ បញ្ជីវេចខ្ចប់។

ក្រៅពីនេះសហគ្រាសទាំងអស់គួរយកចិត្តទុកដាក់នូវបញ្ជីចូលប្រើប្រាស់ក្នុងទីផ្សារ និងស្តង់ដារអធិការកិច្ចថ្មីៗ នៃអគ្គនាយក ដ្ឋានគយប្រទេសចិន ដោយត្រូវពង្រឹងការគ្រប់គ្រងគុណភាព យោងតាមពង្រឹងការបង្ការ និងកំចាត់សត្វល្អិតនិងជំងឺ និងការគ្រប់គ្រង សំណល់ថ្នាំសម្លាប់សត្វល្អិត ដើម្បីជៀសវាងកុំឱ្យមានការបដិសេធមិនឱ្យចូល។ ក្រៅពីនេះក្រុមហ៊ុននានាត្រូវពឹងផ្អែកលើភាគលាភ នៃ កិច្ចព្រមព្រៀងពាណិច្ចកម្មសេរីនានាដូចជា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីកាត់បន្ថយថ្លៃដើមពន្ធគយ និង ពង្រីកសក្តានុពលទីផ្សារ។ ជាងនេះទៀត ម្ចាស់ក្រុមហ៊ុនត្រូវស្វែងរកវិធីអាជីវកម្មថ្មីៗដូចជា ដើម្បីលក់កសិផលខ្លួនដល់អតិថិជនចិន ដោយផ្ទាល់ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដើម្បីកាត់បន្ថយខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែខ្លី និងបង្កើនប្រាក់ ចំណេញ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm