បំផ្ទុះគ្រាប់បែកនៅក្រុង Cucuta ប្រទេសកូឡុំប៊ី ធ្វើឱ្យអ្នកស្រុកភ័យខ្លាច និងកំពុងស្ថិតក្រោមការព្រមាន

2025/02/21 07:00:05 pm        85

ការវាយប្រហារជាច្រើនលើក នៅចន្លោះថ្ងៃពុធ ទី១៩ ខែកុម្ភៈ និងថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ បង្កឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជនក្រុង Cucuta នៅក្នុងជុំថ្មីនៃអំពើហិង្សានៅភាគឦសានប្រទេសកូឡុំប៊ី។ ការវាយប្រហារ បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធរបស់នគរបាល ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយាការណ៍ថា អាជ្ញាធរបានបញ្ជាក់ថាមនុស្សយ៉ាងហោចណាស់៦នាក់បានរងរបួសក្នុងការវាយប្រហារនេះ។ នៅពេលនេះ អាជ្ញាធរកំពុងផ្តល់ប្រាក់ចំនួន២៥.០០០ដុល្លារ ជារង្វាន់សម្រាប់ព័ត៌មានអំពីអ្នកដែលទទួលខុសត្រូវការបំផ្ទុះ។

រលកនៃអំពើហិង្សាបានកើតឡើង ក្នុងពេលវិបត្តិមនុស្សធម៌ដែលនៅតែបន្តកើតមាននៅទីក្រុង Catatumbo និងតំបន់ទីប្រជុំជន Cucuta ខណៈកងទ័ពព្រៃនៃកងទ័ពរំដោះជាតិ (ELN) បានចាប់ផ្តើមបង្កើនការវាយប្រហារនៅភាគឦសានប្រទេសប្រឆាំងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី(FARC) ដែលកំពុងធ្វើការចរចាសន្តិភាពជាមួយរដ្ឋាភិបាល និងប្រឆាំងមេដឹកនាំសង្គម។

រហូតមកដល់ពេលនេះ គ្មានអង្គការណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ យោងតាមអង្គការ Save The Children បានឲ្យដឹងថា មនុស្សប្រហែល ៨៥.០០០នាក់ បានរងផលប៉ះពាល់ដោយអំពើហិង្សានៅក្នុងតំបន់ Catatumbo ភាគខាងជើងក្រុង Cucuta ចាប់តាំងពីថ្ងៃទី ១៦ ខែមករាមក ហើយកុមារយ៉ាងហោចណាស់ ១៤.៦០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន។

ការវាយលុករបស់កងទ័ពព្រៃនៃកងទ័ពរំដោះជាតិ (ELN) ប្រឆាំងក្រុមកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី(FARC) បានចាប់ផ្តើមនៅពាក់កណ្តាលខែមករា នៅតាមព្រំដែនជាមួយប្រទេសវេណេស៊ុយអេឡា ជាតំបន់មានដំណាំស្លឹកកូកាអ៊ីន ដែលត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រសម្រាប់ការជួញដូរគ្រឿងញៀន។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm