សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអំពាវនាវដល់អ្នកពាក់ព័ន្ធចូលរួមសហការលើកកម្ពស់សុខភាពមាតា ទារក កុមារ និងយុវវ័យ

2025/02/21 07:11:01 pm        164

ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោម​ប្រធាន​​បទ «ពង្រឹងតារាជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើក​កម្ពស់​គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែន​ការ​សកម្ម​ភាព​រួម​អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បាន​អំពាវ​នាវ​ដល់​អ្នក​ពាក់ព័ន្ធ​ចូលរួ​មសហការលើកកម្ពស់សុខភាពមាតា ទារក កុមារ និងយុវវ័យកម្ពុជា ស្រប​តាម​ពាក្យ​ស្លោក​ «ជីវិតមានសុខភាពល្អ កម្ពុជានឹងមានការរីកចម្រើន»។

តាមរយៈសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមកាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហ​ប្រជា​ជាតិ​ដើម្បី​សុខ​ភាពស្ត្រី និងកុមារ សម្ដេចមានក្តីសោមនស្សរីករាយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និង​បងប្អូនជនរួមជាតិទាំងអស់ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅ​ថ្ងៃ​សុក្រ ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹង​ភាព​ជាដៃ​​គូរវាង​សេវា​សុខាភិបាល​សាធារណៈ ​និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំ សុខភាពមាតា ទារក កុមារ និង​យុវវ័យ»។ សម្ដេចមានប្រសាសន៍ថា ប្រាកដណាស់ប្រធានបទនេះ គឺត្រូវពេលវេលា និង​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលក្នុងការអនុវត្តវិធានការគន្លឹះនានា ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា ជាការពិតណាស់ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ព្រះរា​ជា​ណា​ចក្រ​កម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ដោយសារប្រទេស​ជាតិ​មាន​សន្តិភាព​ពេញ​លេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព មានស្ថិរភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច ធ្វើឱ្យប្រជាពលរដ្ឋអាចប្រកបរបរជំរុញជីវភាពគ្រួសារ និងសង្គម បានប្រសើរជាងមុន។ ជាមួយនឹងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងការអនុវត្តដ៏មានប្រសិទ្ធភាព នៃយុទ្ធ​សាស្ត្រ​បញ្ច​កោណ ដំណាក់កាលទីមួយ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយការពារសង្គម ជា​ពិសេស​ដើម្បី​គាំទ្រ​ដល់ក្រុម ដែលងាយរងគ្រោះ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជា បានពង្រីក​វិសាល​ភាព​នៃការគ្របដណ្តប់សេវាសុខាភិបាលជាសកលនៅកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត បានមានប្រសាសន៍ថា ទោះបីជាកម្ពុជា​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​ក៏​ដោយ​ក៏ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឱ្យសេវាថែទាំ​សុខ​ភាពរ​បស់​កម្ពុជា​ឱ្យ​កាន់​តែ​ល្អប្រ​សើរឡើង និងផ្សព្វផ្សាយទៅកាន់មនុស្សកាន់តែច្រើន ថែមទៀត ក្រោមពាក្យស្លោក «ជីវិត​មាន​សុខ​ភាពល្អ កម្ពុជានឹងមានការរីកចម្រើន»។ «សង្គមមានសុខភាពល្អ ជាគ្រឹះនៃ​ការ​អភិវឌ្ឍ​ប្រក​ប​ដោយនិរន្តភាព»។ ដើម្បីឱ្យកម្ពុជាសម្រេចទស្សនវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ចាំ​បាច់​ត្រូវ​វិនិយោគធនធានក្នុងការលើកស្ទួយសង្គមជាតិឱ្យមានសុខភាពល្អ។

ក្នុងឱកាស​ដ៏​មហោឡារីកនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥​នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវចំពោះបងប្អូនជនរួមជាតិ និងអ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ចូល​រួម​សហការ​ជាមួយក្រសួងសុខាភិបាល អនុវត្តសកម្មភាព លើកកម្ពស់ការយល់ដឹងបន្ថែមទៀត។ ចំណែក​ស្ថាប័នជាតិ អន្តរជាតិ អង្គការជាដៃគូពាក់ព័ន្ធ​ទាំង​អស់​បន្ត​គាំទ្រ​ដល់​ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនបន្តវិនិយោគទាំងផ្នែកបច្ចេកទេស និងថវិកា លើ​ការ​ងារ​ថែ​ទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ ដើម្បីសម្រេច​បាន​កា​រ​គ្រប​ដណ្តប់​ការ​ពិនិត្យ​ថែ​ទាំ​សុខ​ភាព​ជាសកលនៅកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលក​ម្ពុជា​នឹ​ង​សម្រេ​ច​បាន​នូវសមិទ្ធផលថ្មីៗ បន្ថែមទៀតក្នុងឆ្នាំ២០២៥នេះ ក្រោមការដឹកនាំ ដែលមានថាមពល ប្រាជ្ញា និង​ចក្ខុវិស័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសសន៍ថា ពិតជាមានសារៈ​សំខាន់​សម្រាប់​រាជ​រដ្ឋាភិបាល​ក្នុងការវិនិយោគធនធានបន្ថែមទៀត ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ។ កម្ពុជាមិនអាចអភិវឌ្ឍប្រទេសដោយគ្មានមនុស្សដែលមានសុខភាពល្អនោះទេ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm