ប្រធានាធិបតីម៉ិកស៊ិក ប្តេជ្ញាការពារអធិបតេយ្យភាពជាតិ ក្រោយអាមេរិកចាត់ទុកក្រុមឧក្រិដ្ឋជន ជាអង្គការភេរវកម្ម

2025/02/21 07:15:26 pm        91

ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈថា លោកស្រី នឹងស្នើកំណែទម្រង់រដ្ឋធម្មនុញ្ញ ក្នុងគោលបំណងការពារបន្ថែមទៀតនូវអធិបតេយ្យភាពជាតិរបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីសហរដ្ឋអាមេរិក បានចាត់ទុកក្រុមឧក្រិដ្ឋជនម៉ិកស៊ិក ថាជាអង្គការភេរវកម្មបរទេស។

លោកស្រី Sheinbaum បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «ប្រជាជនម៉ិកស៊ិក នឹងមិនស្ថិតក្រោមកាលៈទេសៈណាមួយដែលទទួលយកការធ្វើអន្តរាគមន៍ ការឈ្លានពាន ឬសកម្មភាពផ្សេងៗទៀតពីបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់បូរណភាព ឯករាជ្យភាព ឬអធិបតេយ្យភាពរបស់ប្រទេស រួមទាំងការបំពានលើទឹកដីរបស់ប្រទេសម៉ិកស៊ិក ទាំងដីគោក សមុទ្រ ឬអាកាស។

សហរដ្ឋអាមេរិក បានកំណត់ក្រុម Sinaloa Cartel និងក្រុមជួញដូរមនុស្សនិងគ្រឿងញៀនម៉ិកស៊ិកផ្សេងទៀត ជាអង្គការភេរវកម្មពិភពលោក ជាចំណាត់ការដែលធ្វើឡើងខណៈមានការព្រួយបារម្ភកើនឡើង ក្នុងចំណោមមន្ត្រីរបស់ប្ររទេសម៉ិកស៊ិកមួយចំនួនដែលថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្រហែលជាកំពុងរៀបចំឆាកដើម្បីចាត់វិធានការយោធាជាឯកតោភាគីនៅក្នុងប្រទេសម៉ិកស៊ិក។

ការកំណត់នេះ មានហានិភ័យធ្វើឱ្យអាជីវកម្មអន្តរជាតិមានភាពស្មុគស្មាញនៅក្នុងប្រទេសម៉ិកស៊ិក រួមទាំងប្រតិបត្តិការរបស់ក្រុមហ៊ុនអាមេរិកផងដែរ។

វាក៏អាចផ្លាស់ប្តូរទិដ្ឋភាពផ្លូវច្បាប់សម្រាប់ការទាមទារសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យប៉ះពាល់ដល់ជនអន្តោប្រវេសន៍ជាអ្នកត្រូវបានបង្ខំឱ្យបង់ប្រាក់ជំរិតទារប្រាក់ ឬប្រាក់លោះដល់ក្រុមជួញដូរ ដោយសារពួកគេអាចត្រូវបានចោទប្រកាន់ពីបទគាំទ្រអង្គការភេរវកម្ម។

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        10
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm