រុស្ស៊ីទទួលបានមកវិញទឹកដីនៅតំបន់Kursk ជាង៦០% ដែលដណ្តើមគ្រប់គ្រងដោយអ៊ុយក្រែន

2025/02/21 07:24:02 pm        151

មន្ត្រីជាន់ខ្ពស់យោធារុស្ស៊ី និយាយថា ខ្លួនបានដណ្តើមយកមកវិញទឹកដីជាង៦០ភាគរយ នៃតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី ដែលចូលកាន់កាប់ដោយអ៊ុយក្រែន។

លោក Sergei Rudskoi ប្រធានផ្នែកប្រតិបត្តិការសំខាន់បានផ្តល់បទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។ លោក Rudskoi និយាយថា កងកម្លាំងរុស្ស៊ី បានដណ្តើមយកមកវិញផ្ទៃដីជាង ៨០០ គីឡូម៉ែត្រក្រឡា ឬប្រហែល៦៤ភាគរយនៃទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន នៅតំបន់ Kursk ។ យោធាអ៊ុយក្រែន បានចូលវាយលុកឆ្លងព្រំដែន ចូលទៅក្នុងតំបន់ Kursk ចាប់តាំងពីខែសីហា ឆ្នាំកន្លងទៅ។

លោក Rudskoi ក៏បានពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់ចំនួនបួនរបស់អ៊ុយក្រែនដែលរុស្ស៊ីបានអះអាងថាបានដាក់បញ្ចូលជាឧបសម្ព័ន្ធក្នុងឆ្នាំ២០២២។ មន្ត្រីរូបនេះ និយាយថា កងកម្លាំងរុស្ស៊ីបានបោសសម្អាត «អ្នកជាតិនិយមអ៊ុយក្រែន» ឲ្យចេញពីតំបន់ប្រហែល៧៥ភាគរយនៅតំបន់ Donetsk, Zaporizhzhia និងទីក្រុង Kherson។

លោក Rudskoi និយាយថា អ៊ុយក្រែនបានបាត់បង់សមត្ថភាពផលិតអាវុធ សម្ភារៈ និងគ្រាប់រំសេវចាំបាច់ យ៉ាងច្រើន ហើយប្រទេសនេះក៏ពុំអាចប៉ះប៉ូវការខាតបង់ខ្ពស់របស់ខ្លួនតាមរយៈការកែណ្ឌកងទ័ពផងដែរ។ លោក Rudskoi បានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងពុំអាចផ្លាស់ប្តូរខ្លាំងលើស្ថានភាពនៅសមរភូមិមុខបានទៀតទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm