កម្ពុជា ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក

2025/02/21 07:25:59 pm        125

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាន​ប្រារព្ធ​ទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ក្រោមប្រ​ធាន​បទ​ «ពង្រឹងភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនដើម្បីលើកកម្ពស់គុណភាពនៃការ ថែ​ទាំ​សុខ​ភាពមាតា ទារក កុមារ និងយុវវ័យ»។

ទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង ដើម្បី​អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក, បង្កើន​ការ​យល់​ដឹង និងកៀរគរការគាំទ្រការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និង​យុវវ័យ​, ពង្រឹងគុណភាពនៃការផ្តល់សេវាសារវន្ត សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែ​ទាំ​ទារក​ទើប​កើត ជាពិសេសការ ថែទាំផ្ទៃពោះមុនសម្រាល និងពេលសម្រាលទាំងសេវាសាធារណៈ និង​ឯកជន​រួម​ទាំងប្រព័ន្ធបញ្ជូនប្រកបដោយ ប្រសិទ្ធពល កៀរគរការគាំទ្រ ដើម្បីបន្ត​កាត់​បន្ថយ​មរណ​ភាព​មាតា ទារក កុមារ និងពង្រឹងការសហការគ្រប់វិស័យពាក់ព័ន្ធ និងភាព​ជាដៃគូ​រវាង​សេវា​សាធារណៈ និងឯកជន ដើម្បីជម្រុញការផ្តល់ និងការទទួលសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងយុវវ័យ ជាពិសេស​ក្រុម​ងាយ​រង​គ្រោះ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ប្រកប​ដោយ​គុណភាព និងសមធម៌។

នាឱកាសនោះឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែង​សារ​លិខិត​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និង​កុមារ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថាប្រាកដណាស់ប្រធានបទនេះ គឺត្រូវ​ពេល​វេលា និងឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់ក្រសួង​សុខាភិបាល​ក្នុង​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​នានា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបន្តថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ដោយសារ​ប្រទេសជាតិមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និងសុវត្ថិភាព មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធ្វើឱ្យប្រជា​ពលរដ្ឋ​អាច​ប្រកប​របរ​ជំរុញ​ជីវភាព​គ្រួសារ និងសង្គម បានប្រសើរជាងមុន។ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាន​ពង្រីក​វិសាល​ភាព​នៃការគ្របដណ្តប់សេវា សុខាភិបាលជាសកលនៅកម្ពុជា។

ឯកឧត្តមបន្ថែមថា ការបន្តធ្វើកំណែទម្រង់​រដ្ឋបាល​សាធារណៈកា​រ​ពង្រឹង និង​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល ព្រមទាំងការបន្តវិនិយោគលើធនធានមនុស្សក្នុងវិស័យសុខាភិបាល និងបច្ចេកវិទ្យា វេជ្ជ​សាស្ត្រទំនើប ជាគន្លឹះចាំបាច់ក្នុងការ ធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាព ការ​ព្យាបាលប្រកបដោយគុណភាព និងមានប្រសិទ្ធភាព ខ្ពស់។ ជាមួយនឹងការពង្រឹង និង​កែ​លម្អ​សេវា​សុខាភិបាលសាធារណៈនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកមន្ទីរពេទ្យខេត្ត និងមន្ទីរ​ពេទ្យ​ជាតិ ការចូលរួមជាដៃគូពីសេវាសុខាភិបាលឯកជនក្នុងប្រព័ន្ធសុខាភិបាល យើងបាន​ផ្តល់នូ​វ​កា​រ​ទទួលបានសេវាវេជ្ជសាស្ត្រដែលមានគុណភាពកាន់តែប្រសើរ ជាពិសេសក្នុងការថែទាំ សុខ​ភាព​មាតា ទារក កុមារ និងយុវវ័យនៅកម្ពុជា៕ អត្ថបទ៖រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm