ពលរដ្ឋអាល្លឺម៉ង់ ត្រៀមទៅបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីដ៏សំខាន់នៅថ្ងៃអាទិត្យសប្ដាហ៍នេះ

2025/02/21 09:23:41 pm        135

ប្រជាជនម្ចាស់ឆ្នោតនៅប្រទេសអាល្លឺម៉ង់ ត្រៀមចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ២៣ កុម្ភៈ សប្ដាហ៍នេះ ដើម្បីជ្រើសរើសសភាថ្មី ដែលនឹងកំណត់ពីមធ្យោបាយដែលប្រទេសនេះដំណើរការសម្រាប់រយៈពេល ៤ឆ្នាំខាងមុខ។

សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់សមាជិក ២៧ប្រទេសនៃសហភាពអឺរ៉ុប និងជាសមាជិកនាំមុខគេរបស់អង្គការណាតូ ក៏ដូចជាអ្នកផ្គត់ផ្គង់អាវុធធំទីពីរដល់អ៊ុយក្រែន បន្ទាប់ពីអាមេរិក ក្រោយប្រតិបត្តិការយោធារុស្ស៊ី ក្នុងឆ្នាំ២០២២។ រដ្ឋាភិបាលបន្ទាប់របស់អាល្លឺម៉ង់ នឹងក្លាយជាចំណុចកណ្តាលនៃការឆ្លើយតបរបស់អឺរ៉ុប ទល់នឹងលោកប្រធានាធិបតីអាមេរិក Donald Trump។

មណ្ឌលបោះឆ្នោតនឹងបើកនៅម៉ោង ៨ព្រឹក និងបិទនៅម៉ោង ៦ល្ងាច (ម៉ោងក្នុងស្រុក) ថ្ងៃអាទិត្យ ហើយពលរដ្ឋអាល្លឺម៉ង់ ក៏អាចបោះឆ្នោតដោយការដាក់សន្លឹកឆ្នោតតាមប្រៃសណីយ៍ផងដែរ ប៉ុន្តែសន្លឹកឆ្នោតនោះត្រូវតែទៅដល់មុនពេលការិយាល័យបោះឆ្នោតបិទទ្វារ ទើបអាចរាប់បាន។ លទ្ធផលផ្លូវការចុងក្រោយត្រូវបានរំពឹងទុកនៅព្រឹកថ្ងៃចន្ទបន្ទាប់។

បេក្ខជន ៤នាក់កំពុងឈរឈ្មោះជាមេដឹកនាំបន្ទាប់របស់អាល្លឺម៉ង់។ យ៉ាងហោចណាស់ពលរដ្ឋ ៥៩,២លាននាក់ ក្នុងចំណោមប្រជាជនសរុប ៨៤លាននាក់ មានសិទ្ធិបោះឆ្នោតជ្រើសរើស ប៊ុនដេស្ថេក (Bundestag) ថ្មី ឬហៅថាសភាជាន់ទាប។ បន្ទាប់មក សភា Bundestag ដែលមានសមាជិក ៦៣០អាសនៈនេះ នឹងជ្រើសរើសអធិការបតីបន្ទាប់ ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រីរបស់អាល្លឺម៉ង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm