អូស្រ្តាលីគាំទ្រកម្ពុជា ក្នុងការសម្រេចបាននូវកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

2025/02/21 09:40:26 pm        209

អូស្រ្តាលីបញ្ជាក់ពីការប្តេជ្ញាខ្ពស់ ដើម្បីបង្កើនកិច្ចសន្ទនាជាយុទ្ទសាស្រ្ត និងគាំទ្រ​កម្ពុជា​ឲ្យ​សម្រេច​បាន​នូវកំណើន និងការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។

ឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លើកឡើង​នៅ​ក្នុង​សិក្ខា​សាលា​កម្រិត​ខ្ពស់​ស្តីពី “មាគ៌ាឆ្ពោះទៅការ បង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖បទពិសោធអន្តរជាតិ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា អូស្រ្តាលីមានសេចក្តីរីករាយ ដែល បានសហការជាមួយកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្រ្តកំណើនថ្មីមួយសម្រាប់កម្ពុជា ក្រោយពេល​ចាក​ចេញ​ពី​ប្រទេស​ដែល​មាន​ការអភិវឌ្ឍតិចតួច។ សិក្ខាសាលានេះគឺជាផ្នែកមួយដ៏សំខាន់ នៃកិច្ចសហការរបស់អូស្ត្រាលី ជាមួយ​ក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បី សម្រេចបានគោល​ដៅ​អភិវឌ្ឍ​អនាគត​ជា​ចម្បង​របស់​កម្ពុជា​។ ឯកឧត្តមបានបន្ថែម ទៀតថា អូស្ត្រាលីប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការសម្រេច បាននូវ​កំណើន​ប្រកប​ដោយ​ភាពធន់ បរិយាបន្ន និងនិរន្តរភាព។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ផង​​ដែរ​ថា រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងអនុវត្តវិធានការគោលដៅ ដើម្បីទាក់​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពីបរទេស ដែលមានគុណភាពខ្ពស់ ក៏ដូចជាពង្រីក សមត្ថភាពឧស្សាហកម្ម​ក្នុង​ប្រទេស និងបង្កើនប្រសិទ្ធភាពនៃសមាហរណកម្មខ្សែច្រវាក់តម្លៃសកល។ រាជរដ្ឋាភិបាលមានការសម្រេច ចិត្តខ្ពស់ ក្នុងការបង្កើតបរិការណ៍សេដ្ឋកិច្ចមួយ ដែលជំរុញ​ភាព​ច្នៃ​ប្រឌិត គាំទ្រផ្នែកសហគ្រិនភាព និងជំរុញភាពធន់នៃសេដ្ឋកិច្ច រយៈពេលវែង។

ចំណែក ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ​មានប្រសាសន៍ថា សិក្ខា សាលាជាន់ខ្ពស់នេះ ផ្ដល់ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​អ្នក​រៀបចំ​គោល​នយោបាយ អ្នកជំនាញអន្តរជាតិ និងអ្នកអនុវត្ត ដៃគូអភិវឌ្ឍ អ្នក ស្រាវជ្រាវ និងភាគី​ពាក់​ព័ន្ធ​នានា ដើម្បីពិភាក្សាស៊ីជម្រៅលើសំណួរសំខាន់ៗ ដែលដឹកនាំអនាគតនៃការអភិវឌ្ឍ សេដ្ឋកិច្ច​របស់​កម្ពុជា សំណួរទីមួយ តើកម្ពុជាអាចចាប់យកសក្តានុពលនិងឱកាសរបស់ខ្លួន ដើម្បីរក្សា​កំណើន​​សេដ្ឋកិច្ចដោយរបៀបណា? សំណួរទីពីរ តើយើងដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ឧបសគ្គ​រាំង​ស្ទះចម្បងៗ ដើម្បីធ្វើពិពិធកម្មមូលដ្ឋានកំណើនរបស់យើង និងពង្រឹងការប្រកួត ប្រជែងរបស់យើង ដើម្បីធានាឱ្យមានកំណើនប្រកបដោយបរិយាបន្ន និរន្តរភាព និងភាពធន់​ដោយ​របៀបណា? ហើយសំខាន់បំផុត តើយើងនឹងឈានទៅទីណាបន្ទាប់ពីនេះ?

សូមបញ្ជក់ថា សិក្ខាសាលាជាន់ខ្ពស់នេះ រៀបចំឡើងដោយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ភាពធន់ (CAPRED)។ កម្មវិធីនេះមានការចូលរួមពីសំណាក់ លោកសាស្រ្តាចារ្យ Hausmann ស្ថាបនិក និងជានាយកស្ថាប័នស្រាវ ជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard និងជាសាស្រ្តាចារ្យ Rafik Hariri បង្រៀនលើការអនុវត្តសេដ្ឋកិច្ច នយោបាយ អន្តរជាតិ នៅសាកលវិទ្យាល័យ Harvard Kennedy បានបញ្ជាក់ពីការប្តេជ្ញារបស់អូស្រ្តាលីដើម្បីបង្កើនកិច្ចសន្ទនាជាយុទ្ទសាស្រ្ត និង គាំទ្រកម្ពុជាឲ្យសម្រេចបាននូវកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm