លោកជំទាវឱវណ្ណឌីនជំរុញដល់ថ្នាក់ដឹកនាំមន្ទីរចុះពង្រឹងមន្ត្រីសុខាភិបាលតាមមណ្ឌល សុខភាពអោយបង្កើនសមត្ថភាពនិងគុណធម៏បំរើការព្យាបាលជំងឺជូនពលរដ្ឋក្នុងឥរិយាបទទន់ភ្លន់

2025/02/21 10:06:04 pm        104

ស្វាយរៀង ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរ និងរដ្ឋបាលមូលដ្ឋានក្នុងខេត្តត្រូវចុះធ្វើការពង្រឹងគុណភាពសមត្ថភាពមន្ត្រីសុខាភិបាល ដែលបម្រើការងារនៅតាមមណ្ឌលសុខភាព រួមនិងការរៀបចំបំពាក់ឧបករណ៍ ពិសេសអប់រំមន្ត្រីទាំងនោះ អោយរៀបចំប្រើប្រាស់ឥរិយាបថ និងធ្វើជាគ្រូពេទ្យដែលមានគុណធម៌ក្នុងកិច្ចការពិនិត្យនិងព្យាបាលជំងឺពលរដ្ឋឲ្យបានសមរម្យ។

ការថ្លែងនិងមានប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបែបនេះបានធ្វើឡើងក្នុងឱកាសលោកជំទាវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋមនិងការកែលម្អគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តស្វាយរៀង ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្ត មន្ត្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី ជាអភិបាល អភិបាលរងស្រុក ក្រុង មន្ត្រីសុខាភិបាល នៅតាមមណ្ឌលសុខភាព និងលោក លោកស្រី ជាមេឃុំ ចៅសង្កាត់ប្រមាណជាង៣០០នាក់ផងដែរ។

ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការ បានសម្ដែងអបអរសាទរចំពោះមន្ត្រីថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីសុខាភិបាល ដែលបម្រើការងារនៅតាមមន្ទីរពេទ្យ ពិសេសនៅតាមមណ្ឌលសុខភាពកន្លងមកបានរួមអនុវត្តពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋក្នុងស្មារតីទទួលខុស ចំពោះមុខជំនាញវិជ្ជាជីវៈប្រកបដោយឥរិយាបទទន់ភ្លន់ធ្វើឲ្យមណ្ឌលសុខភាពក៏ដូចជាមន្ទីរពេទ្យត្រូវបានពលរដ្ឋគាំទ្រពីគ្រប់មជ្ឈដ្ឋានដែលជាកត្តាបង្កើនជំនឿពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ។

ទន្ទឹមនិងនោះដែរក្នុងនាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកជំទាវឱ វណ្ណឌីន ក៏បានស្នើដល់រដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បន្តសហការជាមួយនឹងមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពឃុំ សង្កាត់ចុះធ្វើការអប់រំ ដឹកនាំពលរដ្ឋ ធ្វើអនាម័យបរិស្ថានឲ្យបានញឹកញាប់ពិសេសពន្យល់ពីរបៀបរបបការរស់នៅហូបចុកដល់ពលរដ្ឋដើម្បីបញ្ជៀសជំងឺដង្កាត់ផ្សេងៗ ទន្ទ្រានមកលើរាងកាយ  ខណៈវិទ្យាសាស្ត្របច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យពិសេសវិស័យកសិកម្ម ដាំដុះដោយប្រើប្រាស់ជីនិងថ្នាំពុលកសិកម្ម ដើម្បីបង្កើនផលិតផលសម្រាប់បម្រើការហូបចុកនិងបម្រើទីផ្សារដែលជាកត្តានាំឲ្យមនុស្សហូបចុកកើតជំងឺគ្រប់ប្រភេទនាបច្ចុប្បន្ននេះ។ ដោយ ៖ ភា សារិទ្ធ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm