បេសកជនថ្មីរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីប៊ី ប្តេជ្ញាបន្ត«សន្តិភាព និងស្ថិរភាព»

2025/02/21 11:33:14 pm        54

បេសកកម្មគាំទ្ររបស់UN នៅក្នុងប្រទេសលីប៊ី (UNSMIL) បាននិយាយថា  បេសកជនថ្មីរបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ីកាលពីថ្ងៃព្រហស្បតិ៍ បានសន្យាថា នឹង បន្តកិច្ច ប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាព» នៅក្នុងប្រទេសដែលបែកបាក់នេះ។ 

UNSMIL បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Hanna Serwaa Tetteh អតីតសមាជិកសភា និងជារដ្ឋមន្ត្រីមកពីប្រទេសហុងគ្រី បាននិយាយ នៅពេលលោកស្រី ចូលកាន់តួនាទី នៅទីក្រុងទ្រីប៉ូលីថា ភារកិច្ចរបស់ខ្លួន «នឹងមិនងាយស្រួលទេ» ហើយបានអំពាវនាវឲ្យ «ធ្វើការជាមួយគ្នា»។

ប្រទេសលីប៊ី បានតស៊ូដើម្បីងើបឡើងវិញពីភាពចលាចល ដែលកើតឡើងបន្ទាប់ពីការបះបោរគាំទ្រដោយអង្គការណាតូឆ្នាំ ២០១១ ដែលបានផ្តួលរំលំមេដឹកនាំកាន់អំណាចដ៏យូរលោក Muammar Qaddafi។

ប្រទេស នៅតែបែកគ្នារវាងរដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ នៅទីក្រុងទ្រីប៉ូលី និងអាជ្ញាធរគូប្រជែងនៅភាគខាងកើត ដែលគាំទ្រដោយបុរសខ្លាំងផ្នែកយោធា លោក Khalifa Haftar ។

លោកស្រី Tetteh ត្រូវបានតែងតាំងកាលពីខែមុន ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ជាអ្នកតំណាងពិសេសរបស់លោក និងជាប្រធាន UNSMIL ជំនួសតំណែងលោក Abdoulaye Bathily ដែលជាជនជាតិសេណេហ្គាល់ ដែលបានលាលែងពីតំណែងកាលពីខែមេសា ឆ្នាំ ២០២៤ ។

លោកស្រី ត្រូវបានតែងតាំងជាតំណាងពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ញកអាហ្វ្រិក    ( Horn of Africa) ក្នុងឆ្នាំ ២០២២ និងជាមន្ត្រីទី ១០ ដែលកាន់តួនាទីនេះ នៅប្រទេសលីប៊ី ចាប់តាំងពីឆ្នាំ ២០១១។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm