ក្រុមឃ្លាំមើល៖ ជនស៊ីវិល ៧នាក់ បានស្លាប់ ក្នុងការបំផ្ទុះគ្រាប់ នៅប្រទេសស៊ីរី

2025/02/21 11:35:33 pm        48

ក្រុមអ្នកឃ្លាំមើលសង្គ្រាម បាននិយាយថា ជនស៊ីវិល ៧នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងកុមារម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលគ្រាប់ដែលនៅសេសសល់ បានផ្ទុះនៅខាងក្នុងផ្ទះមួយ នៅភាគពាយព្យនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី។  

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានរាយការណ៍ពីការបំផ្ទុះដ៏សាហាវនេះ មួយថ្ងៃបន្ទាប់ពីអង្គការមួយផ្សេងទៀត បាននិយាយថា ប្រជាជនស៊ីរីពីរភាគបី បានប្រថុយនឹងការស្លាប់ ឬរងរបួស ដោយសារគ្រាប់មិនទាន់ផ្ទុះ។

ក្រុមឃ្លាំមើលនេះ បាននិយាយថា៖«ជនស៊ីវិល ៧នាក់ ក្នុងនោះមានស្ត្រីម្នាក និងកុមារម្នាក់ ត្រូវបានសម្លាប់ នៅពេលដែលគ្រាប់ដែលនៅសេសសល់ ដែលត្រូវរក្សាទុក នៅក្នុងផ្ទះមួយ» នៅក្នុងខេត្ត Idlib បានផ្ទុះ ដោយបានបន្ថែមថា ចំនួនអ្នកស្លាប់ គឺជាចំនួនបណ្តោះអាសន្ន។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់ បានឃើញបុគ្គលិកការពារជនស៊ីវិល កំពុងធ្វើការយកកម្ទេចថ្ម និងទាញជនរងគ្រោះ ចេញពីផ្ទះដែលត្រូវបានបំផ្លាញដោយសារផ្ទុះគ្រាប់នោះ។

លោក Mohammed Ibrahim មកពីផ្នែកការពារជនស៊ីវិល នៅខេត្ត Idlib បាននិយាយថា ពួកគេបានទទួលរបាយការណ៍មួយ «អំពីការផ្ទុះគ្រាប់ដែលមិនស្គាល់ នៅក្នុងទីប្រជុំជន Nayrab ហើយនៅពេលដែលក្រុមធ្វើដំណើរទៅកាន់កន្លែងនោះ ពួកគេបានរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        280
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        323
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        302

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm