EU ពង្រឹងទំនាក់ទំនងជាមួយអាហ្វ្រិកខាងត្បូង ខណៈប្រទេសនេះប្រឈមនឹងកំហឹងរបស់លោក Trump

2025/02/22 12:51:42 am        55

អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប (EU) បានប្រាប់ឲ្យដឹងថា ប្លុកនេះ និងអាហ្រ្វិកខាងត្បូង កំពុងបង្កើតនូវទំនាក់ទំនងជិតស្និទ្ធជាងមុន បន្ទាប់ពីការខ្វែងគំនិតគ្នា កាលពីមុនមក បាននាំឲ្យការប្រាស្រ័យទាក់ទងគ្នាមានភាពអាប់អួ។

ការផ្សះផ្សាគ្នានេះ កើតមានឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ធ្វើឲ្យមានភាពរអាក់រអួលដល់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត តាមរយៈវិធានការជាច្រើន ក្នុងនោះរួមទាំងការគំរាមដំឡើងពន្ធ និងការព្យួរជំនួយផងដែរ។ នាពេលកន្លងមក អាហ្វ្រិកខាងត្បូងបានប្រឆាំងមិនស្របតាម EU ដោយបង្ហាញជំហរមិនចូលបក្សសម្ព័ន្ធ ជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងធ្វើជាម្ចាស់ផ្ទះនៃនាវាចម្បាំងរុស្ស៊ី និងចិន សម្រាប់សមយុទ្ធយោធា។

កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកុម្ភៈ) ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ជាកន្លែងដែលលោកស្រីកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង ២០ ឬ G20 តំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ គឺលោកស្រី Kaja Kallas បានប្រាប់អ្នកសារព័ត៌មានថា៖ «វាគឺជាពេលវេលាកសាងភាពជាដៃគូ និងពង្រឹងភាពជាដៃគូដែលយើងមាន។ ស្វែងរកមិត្តចាស់ និងបង្កើតមិត្តថ្មី»។

លោកស្រី Kallas បានសង្កត់ធ្ងន់បន្ថែមថា៖ «មិនថា ពួកយើងមានការខ្វែងគំនិតគ្នាយ៉ាងណានោះទេ ខ្ញុំយល់ថា រឿងទាំងនោះបានកន្លងផុតហើយ ហើយពួកយើងអាចដោះស្រាយបាន»។

ការផ្សះផ្សាគ្នានេះ គឺជាដំណឹងល្អ សម្រាប់អាហ្វ្រិកខាងត្បូង ដែលកំពុងត្រូវបានដាក់ទណ្ឌកម្មដោយលោក Trump បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានចោទប្រកាន់ប្រទេសនេះដោយមិនពិតថា បានរឹបអូសយកដីឯកជន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        116
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm