ព្រលានយន្តហោះអន្តរជាតិតេជោ ត្រៀមបើកដំណើរការនៅខែកក្កដាខាងមុខនេះហើយ

2025/02/22 01:23:06 am        147

កណ្ដាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ សាងសង់សម្រេចប្រមាណ ៩៤%ហើយ ដោយគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

​លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្រោយចប់កម្មវិធីដឹកនំាគណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតចំនួន២ប្រចាំនៅកម្ពុជា រួមមាន អូស្រ្តាលី និងហ្វីលីពីន អញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា នៅក្នុងព្រលាននេះ ក្រុមហ៊ុនដែលអាកាសចរណ៍ រួមនឹងក្រុមហ៊ុនបម្រើសេវាកម្មទាំងអស់បាននិងកំពុងតែរៀបចំ និងត្រៀមខ្លួនដើម្បីដំណើរការទៅតាមផែនការក្នុងការបើកជាផ្លួវការនៅក្នុងខែកក្កដាខាងមុខនេះ។ 

លោកឧញ៉ា បានបញ្ជាក់ថា ការងារចុងក្រោយដែលនៅសេសសល់ គឺជាការងារតិចតួច ចិបចុបច្រើន ប៉ុន្តែក្រុមការងារកំពុងតែញាប់ដៃ ញាប់ជើង ដើម្បីបំពេញការងារដែលនៅសេសសល់ហ្នឹង ដើម្បីឈានដល់ការបញ្ចប់ទាំងស្រុង។

លោកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងទៀតថា ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ មិនត្រឹមតែរៀបចំដើម្បីទទួលភ្ញៀវទេសចរប៉ុណ្ណោះទេ គឺយើងមានតាំងពីភោជនីយដ្ឋាន ការលក់វត្ថុអនុស្សាវរីយ៍ ។ល។និង។ល។ មិនតែប៉ុណ្ណោះ ខាងព្រលាន ក៏មានការរៀបចំជាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវផងដែរ។

នាឱកាសនោះដែរ លោកឧញ៉ា ក៏បានបង្ហើបឱ្យដឹងផងដែរថា ស្ថានទូតហ្វីលីពីន ក៏នឹងររៀបចំសាលាហ្វឹកហាត់អាកាសចរណ៍ពីហ្វីលីពីនមកសហការជាមួយកម្ពុជា ដោយក្នុងពេលខាងមុខនេះ កម្ពុជានឹងមានការបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះនោះ សាកលវិទ្យាល័យ ខេមតិច ផងដែរ ប៉ុន្តែលោកមិនទាន់ដឹងថាសាកលវិទ្យាល័យនេះ នឹងបើកដំណើរការពេលណានោះទេ។

សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន២ប្រទេស ដែលបានអញ្ជើញទស្សនកិច្ច នៅរសៀលថ្ងៃនេះ រួមមាន៖ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកជំទាវ Plerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

យោងតាមសារព័ត៌មាន CNN កាលពីកន្លងទៅនេះ បានចេញផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ របស់ប្រទេសកម្ពុជា បានជាប់ជាស្ថាបត្យកម្មដ៏មានឥទ្ធិពលលើពិភពលោកឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្ម១០ផ្សេងទៀត។ ព្រលានថ្មីនេះនឹងក្លាយជាឆ្នាំពោរពេញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងសមត្ថភាពដ៏ល្អឯកផ្នែកវិស្វកម្ម។ សូមបញ្ជាក់ទៀតថា ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕

អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm