រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូលចំណូលលើអាជីវកម្មលក់ទឹកស្អាតបានជាង ២៦៧ពាន់លានរៀល

2021/11/19 01:09:41 pm        589

ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូលចំណូលលើអាជីវកម្ម លក់ទឹកស្អាតសរុបបានចំនួនជាង ២៧៦ ពាន់លានរៀល កើនឡើងជិត ៣៩ ពាន់លានរៀល ស្មើនឹង ១៦,៨២% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្ហាញរបាយការណ៍ ត្រីមាសទី៣ ឆ្នាំ២០២១ ក្នុងនោះរដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​ប្រមូលចំណូល លើអាជីវកម្មលក់ទឹកស្អាត ​សរុបមានចំនួនជាង ១១៥ ពាន់លាន​រៀល កើនឡើងជាងត្រីមាសទី ​៣ ឆ្នំ២០២០ ក្នុងចំនួន២៨ ពាន់លាន រៀល ត្រូវប្រមាណ​ជាង ៣៣ %។

ចំណែកការប្រមូលចំណូលរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២១ នេះវិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូល​ចំណូលសរុបមានចំនួន ជាង ២៧៦ ពាន់លានរៀល កើនឡើងជិត ៣៩ ពាន់លានរៀល ស្មើនឹង ១៦,៤២% ​និងចំណេញសុទ្ធ សរុបជាង ១០៧ ពាន់លានរៀល កើនឡើងជាង ៣៧ ពាន់លានរៀល ​ស្មើនឹង ៥៤,២៧% បើធៀប​នឹងរយៈពេល ​៩ខែ​ គិត​ត្រឹមថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នំា២០២០។

ដោយ​ឡែកទ្រព្យ​សកម្ម​សម្រាប់វិនិយោគ, ​គិតត្រឹមរយៈពេល ៩ ដែរនេះ ​ទ្រព្យសកម្មសរុប របស់​រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ​មាន ចំនួនជាង ​២ ២៣៧ ​ពាន់លានរៀល ​កើនឡើងជាង ៣៧២ ពាន់លានរៀល​ ឬស្មើ​ប្រមាណជិត ២០% និងមូលធនសរុបមានចំនួនជាង ​១ ១៤៤ ពាន់លានរៀល កើនឡើងជាង ១៦២ ពាន់លានរៀល ​ស្មើប្រមាណ ១៦,៥៦% ។

សូមបញ្ជាក់ថា ពាក់ព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ​នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ ដែលគ្រប់គ្រង់​ដោយ​រដ្ឋាករ​ទឹកស្វយ័តក្រុងភ្នំពេញ​ ក្នុងនោះ ​រោងចក្រភូមិព្រែក ​និងរោងចក្រជ្រោយចង្វារ ​អនុវត្ត​ជាក់​ស្តែងបាន ​ជាង ១៥ លានម៉ែត្រគូប, ​រោងចក្រចម្ការមនជិត ​៥ លានម៉ែត្រគូប, រោងចក្រនិរោធ ជាង ២៤ លានម៉ែត្រគូប, ​រោងចក្រម្លេច ជិត ៩ ​ម៉ឺនម៉ែត្រគូប និងរោងចក្រនៅខេត្តត្បូងឃ្មុំ មានចំនួនជាង ៦ ម៉ឺន​ម៉ែត្រគូប៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm