រដ្ឋមន្ត្រី៖ បារាំងដាក់ពង្រាយនគរបាល តាមសាលារៀន ដើម្បីឆែកឆេរកាបូបដោយមិនកំណត់

2025/02/22 02:39:10 am        59


រដ្ឋមន្ត្រីក្រសួងអប់រំ នៅថ្ងៃសុក្រ (ទី២១ ខែកុម្ភៈ) នេះ បាននិយាយថា នគរបាលបារាំង នឹងចាប់ផ្តើមការស្វែងរកដោយមិនកំណត់គោលដៅ ដើម្បីឆែកឆេររកកាំបិត និងអាវុធផ្សេងទៀតដែលលាក់ទុកក្នុងកាបូប ទាំងនៅ និងជុំវិញសាលារៀន ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវការវាយប្រហារដោយហិង្សា។

លោកស្រី Elisabeth Borne បានប្រាប់ទូរទស្សន៍ BFMTV/RMC ថា ការស្វែងរកមិនកំណត់គោលដៅនេះ នឹងចាប់ផ្តើមនៅនិទាឃរដូវ។ លោកស្រីបាននិយាយថា៖ «ខ្ញុំចង់ឲ្យពួកយើងអាចរៀបចំ រួមជាមួយអភិបាលខេត្ត រដ្ឋអាជ្ញា និងតំណាងប្រព័ន្ធអប់រំ ឆែកឆេរកាបូបជាប្រចាំ នៅច្រកចូលសាលារៀន»។

លោកស្រីបានបន្តថា ទាំងនេះនឹងត្រូវបានអនុវត្តដោយនគរបាល ដោយសារតែគ្រូបង្រៀន និងបុគ្គលិកសាលាមិនត្រូវបានអនុញ្ញាតឲ្យឆែកឆេរកូនសិស្សនោះទេ។ លោកស្រី Borne បានបន្ថែមថា គោលនយោបាយថ្មីនេះ ត្រូវបានជំរុញដោយការចាក់នឹងកាំបិត ដែលបានក្លាយជា «រឿងធម្មតាខ្លាំងឡើងៗ»។

រដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា លោកស្រីក៏នឹងស្វែងរកការកែប្រែច្បាប់ ដែលកំណត់ថា សិស្សណាត្រូវបានរកឃើញមានអាវុធផ្លែមុតស្រួច នៅសាលារៀន នឹងត្រូវទៅបង្ហាញខ្លួន នៅចំពោះមុខក្រុមប្រឹក្សាវិន័យ ដោយស្វ័យប្រវត្តិ។ ហើយករណីបែបនេះក៏នឹងមានការជូនដំណឹងដល់រដ្ឋអាជ្ញាផងដែរ ដោយគ្មានការលើកលែង។ បច្ចុប្បន្ន នីតិវិធីបែបនេះស្ថិតនៅក្រោមសម្រេចចិត្តរបស់នាយកសាលា។

នៅដើមខែកុម្ភៈ សិស្សវិទ្យាល័យអាយុ ១៧ឆ្នាំម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារការចាក់នឹងកាំបិត នៅសាលារបស់គេ នៅតំបន់ Bagneux ជាយក្រុងប៉ារីសភាគនិរតី៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        12
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        11
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm