វិមានក្រឹមឡាំង៖ នៅមិនទាន់មានព័ត៌មានលម្អិតជាក់លាក់ អំពីលទ្ធភាពនៃជំនួប Trump-Putin

2025/02/22 02:40:46 am        62


វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី២១ ខែកុម្ភៈ) បានឲ្យដឹងថា មានការយោគយល់គ្នាទៅវិញទៅមក អំពីតម្រូវការ ដើម្បីឲ្យមានកិច្ចប្រជុំ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប៉ុន្តែថា ព័ត៌មានលម្អិតនៃការជួបគ្នាបែបនេះ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ភាគីទាំង២ បានព្រមព្រៀងគ្នា អំឡុងកិច្ចពិភាក្សា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត ក្នុងសប្តាហ៍នេះ ជាការជួបគ្នាដំបូងរបស់ពួកគេ ដើម្បីពិភាក្សាថា តើត្រូវបញ្ចប់សង្រ្គាមអ៊ុយក្រែនយ៉ាងដូចម្ដេច មុនពេលមានការចរចាផ្លូវការបន្ថែមទៀត ដែលមេដឹកនាំទាំង២ គួរតែជួបគ្នាផ្ទាល់ ប៉ុន្តែ «មិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ»។ លោកបានកត់សម្គាល់ថា លោកប្រធានាធិបតីទាំង២ បាននិយាយថា ពួកលោកចង់ជជែកគ្នាដោយផ្ទាល់។

លោក Peskov បាននិយាយថា៖ «ប្រធានាធិបតីទាំង២ បានបង្ហាញពីបំណងប្រាថ្នាចង់ជួបគ្នា ហើយក៏មានការណែនាំរៀបចំកិច្ចប្រជុំនេះឲ្យបានល្អ ដើម្បីទទួលបានផលិតភាពតាមដែលអាចធ្វើទៅបាន។ ក្នុងអំឡុងពេលនៃការរៀបចំនេះ សេចក្ដីលម្អិតផ្សេងៗគ្រប់យ៉ាង នឹងត្រូវបានពិភាក្សា»។

បន្ទាប់ពីកិច្ចប្រជុំអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ លោក Trump បាននិយាយថា លោកប្រហែលជានឹងជួបជាមួយលោក Putin មុនដំណាច់ខែនេះ។ ចំណែកលោក Putin បាននិយាយនៅថ្ងៃបន្ទាប់ថា កិច្ចប្រជុំចាំបាច់ត្រូវរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីសម្រេចបានលទ្ធផលល្អ៕

អត្ថបទដែលទាក់ទង

អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm       
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm       
ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់

2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm