អ្នកទេសចរមកលេងកម្សាន្តនៅខេត្តកោះកុង បង្ហាញក្តីរីករាយ​ តែប្រុងប្រយ័ត្នជំងឺកូវីដ

2021/11/19 11:45:59 pm        806

ភ្នំពេញ ៖ ភ្ញៀវទេសចរក្នុងស្រុក ដែលមានទៅទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា​ក្នុងខេត្តកោះកុង បង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្រោយអាក់ខានកម្សាន្តជាងពីរឆ្នាំមកហើយ។ ដំណើរការកម្សាន្តរបស់អ្នកទេសចរទាំងនេះ សុទ្ធតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងបង្ការជំងឺកូវីដ-១៩។

ខេត្តកោះកុង ផ្តើមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញហើយ ​ក្រោយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បើកចំហប្រទេស ​ដើម្បីផ្តល់​ឱកាស​ដល់ប្រជាពលរដ្ឋដើរកម្សាន្ត ​ឬប្រកប​អាជីវកម្មទៅ​តាម​សេចក្តីត្រូវការ​របស់​បុគ្គលម្នាក់ៗ ​ជាពិសេសថ្ងៃ​ព្រះរាជពិធីបុណ្យអុំទូក។

យ៉ាងណាមិញ ក្រុមអ្នកទេសចរ​ពី​បណ្តារាជធានី​ និងខេត្តក្នុងប្រទេសកម្ពុជា ដែល​បាន​ទៅ​លេង​កម្សាន្ត​នៅខេត្តកោះកុង ​សម្តែងនូវក្តីរំភើបពេល​ទស្សនា​តាម​រមណីយដ្ឋានធម្មជាតិ​នានា​ក្នុង​ខេត្តកោះកុង ជាប់ព្រំដែនថៃមួយនេះ។

ដំណើរការកម្សាន្តរបស់អ្នកទេសចរនៅពេលនេះ ត្រូវបានអាជីករលក់ដូរ បង្ហាញក្តីរំពឹងអំពីការស្តារ​ចំណូល​សេដ្ឋកិច្ចរបស់ពួកគេវិញ​ គ្រាពីរឆ្នាំចុងក្រោយនេះ អត្រាចំនួនទេសចរថយ​ចុះ​ស្ទើរ​ដល់​សូន្យ។

មុននឹងទទួលភ្ញៀវទេសចរ រដ្ឋបាលខេត្តកោះកុង អាជ្ញាធរក្រុងស្រុក​ និងមន្ទីរជំនាញ បាន​កែលម្អ​ហេដ្ឋា​រចនាសម្ព័ន្ធជាច្រើនប​ម្រើដល់ថ្ងៃបុណ្យជាតិឆ្នាំនេះ ​ជាពិសេសផ្លូវជាតិលេខ៤៨ ធ្លាប់តែងរង​ការខូចខាត ​ឥឡូវត្រូវការកែ​សម្រួលមក​ជា​ស្អាតល្អ ងាយស្រួលធ្វើដំណើរទៅ​មក​មិនពិ​បាក​ដូច​ខែ​វស្សាឡើយ។

ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត​ និងសំពះព្រះខែ អកអំបុក​ ឆ្នាំ២០២១នេះ ខេត្តកោះកុង ​ទទួលភ្ញៀវទេសចរជាតិ ​និងបរទេស​ប្រមាណ១ពាន់៥០០នាក់ ក្នុងនោះ​មាន​អ្នក​ទេសចរបរទេស១៤នាក់៕

អត្ថបទ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm