ប្រធានបរមាណូ៖ អ៊ីរ៉ង់ទទួលបានបច្ចេកវិទ្យា ក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ បើទោះជាមានទណ្ឌកម្មក្តី

2025/02/22 09:05:25 pm        91

ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសនេះ កំពុងទទួលបានបច្ចេកវិទ្យា ដើម្បីសាងសង់រោងចក្រថាមពលបរមាណូ បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ។

ប្រធានអង្គការថាមពលបរិមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការអត្ថាធិប្បាយ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Darkhovin ដែលបច្ចុប្បន្នកំពុងសាងសង់ នៅក្នុងខេត្ត Khuzestan ភាគនិរតី។

លោកបានបន្ថែមថា ទោះបីជាសហរដ្ឋអាមេរិក ព្យាយាមបញ្ឈប់ការរីកចម្រើនរបស់ខ្លួនក៏ដោយ ក៏ការសាងសង់រោងចក្រនេះ នៅតែបន្ត ដោយមានជំនួយពីយុវជន និងអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់។

លោក Eslami បាននិយាយថា ពិភពលោកទាំងមូល បានដឹងថា អ៊ីរ៉ង់កំពុងទទួលបានបច្ចេកវិទ្យានៃការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដោយសង្កត់ធ្ងន់ថា ប្រទេសនេះ មិនយកចិត្តទុកដាក់ចំពោះ «ការដាក់ទណ្ឌកម្ម និងសម្ពាធរបស់គូប្រជែងទេ» ហើយនឹងបន្តធ្វើការឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងរបស់ខ្លួន។

លោក បានបញ្ជាក់ថា៖«សព្វថ្ងៃនេះ យើងគឺជាតួអង្គដ៏សំខាន់ នៅក្នុងវិស័យវិទ្យាសាស្ត្រ នៅក្នុងពិភពលោក ហើយគូប្រជែងទាំងអស់ មិនអាចមានលទ្ធភាពឃើញភាពជោគជ័យដ៏អស្ចារ្យនេះទេ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm