កងកម្លាំងអ៊ីរ៉ាក់ បំផ្លាញទីតាំង IS ចំនួន ២៥កន្លែង នៅភាគខាងជើងប្រទេសនេះ

2025/02/22 09:12:11 pm        54

យោធាអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញទីតាំងចំនួន ២៥កន្លែង ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) នៅក្នុងតំបន់ភ្នំមួយ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

កងកម្លាំងមកពីសេវាប្រឆាំងភេរវកម្មរបស់ប្រទេសអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការមួយ នៅក្នុងតំបន់ Makhmour ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Nineveh នៃខេត្ត Mosul និងបានបំផ្លាញកន្លែងលាក់ខ្លួនរបស់ IS ចំនួន ១៨ និងផ្លូវរូងក្រោមដីចំនួន ៧។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ Security Media Cell ដែលជាបណ្តាញផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយទីបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា កងកម្លាំងក៏បានរកឃើញអដ្ឋិធាតុមនុស្ស ក៏ដូចជាឧបករណ៍ផ្ទុះ គ្រាប់រំសេវ យានដ្រូនពីរគ្រឿង ម៉ូតូមួយគ្រឿង និងសម្ភារៈដឹកជញ្ជូនផ្សេងទៀត ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីសាកសពមនុស្សនោះទេ។

ខណៈពេលដែលអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុម IS ក្នុងឆ្នាំ ២០១៧ អ្នកដែលនៅសេសសល់នៃក្រុមនេះ នៅតែបន្តធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល នៅក្នុងតំបន់ទីក្រុង វាលខ្សាច់ និងតំបន់ដាច់ស្រយាល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm