រយៈពេល​ ២​ថ្ងៃ​ពិធី​បុណ្យអុំទូក​មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ជាង ​៤៦​ម៉ឺន​នាក់​

2021/11/20 06:03:56 pm        599

ភ្នំពេញ៖ តាម​តួលេខ​ពី​ក្រសួងទេសចរណ៍​បាន​អោយ​ដឹង​ថា ក្នុង​រយៈពេល​ ២​ថ្ងៃ​នៃ​ថ្ងៃ​ឈប់​សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំ​២០២១​នេះ ទូទាំង​ប្រទេស​មាន​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​បាន​ចេញ​ដើរ​កម្សាន្ត​កើន​ដល់​ជាង ​៤៦​ម៉ឺន​នាក់។​ ​ឯកឧត្ដម ជុក ជំនោរ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​នេះ​ថា នៅ​ថ្ងៃ​ទី​២ នៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក​ម្សិលមិញ​នេះ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចេញ​ដើរ​កម្សាន្តបាន​កើន​ឡើង​ ៣៣​ម៉ឺន​នាក់កើន​ឡើង​ជាង ១៥២.១៥% បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ទី​១ ហើយ​តាមរយៈ​តួលេខ​នេះបាន​ធ្វើ​អោយ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ចេញ​ដើរ​កម្សាន្ត​ក្នុង​រយៈពេល​ ២​ថ្ងៃ​បាន​កើន​រហូតដល់​ ៤៦​ម៉ឺន​នាក់​។​

​ឯកឧត្ដម ជុក ជំនោរ បញ្ជាក់​ថា គោលដៅ​ទេសចរណ៍​សំខាន់ៗ​តាម​រាជធានី​ខេត្ត ដែល​មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ច្រើន​ជាង​គេ​នៅ​ថ្ងៃ​ទី​២ ​បុណ្យអុំទូក​ម្សិលមិញ​នេះ ទី​១ រាជធានី​ភ្នំពេញ​មាន​ភ្ញៀវ​ទេសចរ​ចេញ​កម្សាន្ត​ចំនួន​ជិត ៦៧០០០​នាក់ ខេត្ត​ទី​២ សៀម​រាម​មាន​ជិត​ ៥​ម៉ឺន​នាក់ ទី​៣ ខេត្ត​ព្រះសីហនុ​មាន​ជាង ៤៤០០០​នាក់ ទី​៤ ខេត្ត​កំពត​មាន​ជាង ​៣៣០០០​នាក់ ទី​៥ ខេត្ត​កែប​មាន​ជិត ​៣០០០០​នាក់ ទី​៦ ខេត្ត​ពោធិ៍សាត់​មាន​ជាង​ ២០០០០​នាក់ ហើយ​ការ​ចេញ​ដើរ​កម្សាន្ត​នេះពុំ​មាន​ភ្ញៀវ​ទេសចរ​ជួប​គ្រោះថ្នាក់​ នៅ​ក្នុង​គោលដៅ​ទេសចរណ៍​នោះ​ទេ​។​ ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា សកម្មភាព​ពេល​រាត្រី​នៅ​តាម​បណ្តា​ទី​រួម​ខេត្ត រាជធានី និង​ទីប្រជុំជន​នានា​មាន​ភាព​អ៊ូអរ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​សកម្មភាព​កម្សាន្ត​ដំណើរការ​ឡើងវិញ បាន​គាំទ្រ​ដល់​ការ​ដើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​នៅ​តាម​គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា បង្កើន​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ និង​បង្កើន​ចំណូល​របស់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​។​

​ឯកឧត្ដម ថោង ខុន បាន​វាយ​តម្លៃ​ថា ការគ្រប់គ្រង​គុណភាព​សេវាកម្ម ផលិតផល​ទេសចរណ៍ បរិស្ថាន អនាម័យគឺ​ពុំ​មាន​បញ្ហា​កត់​សម្គាល់​​ណាមួយ​កើតឡើង​ទេ ស្រប​ពេល​ដែល​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ភាគច្រើន​ បាន​ខិតខំ​ផ្តល់​សេវា​ជូន​ភ្ញៀវ​ទេសចរ​ប្រកប​ដោយ​ស្តង់ដារ ទោះបី​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ នា​ពេល​កន្លងមក​។ ​ដោយ​ឡែ​ការងារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​ផ្នែក​សាធារណៈ រដ្ឋបាល​រាជធានី​ខេត្ត មន្ទីរ​ទេសចរណ៍ ផ្នែក​ឯកជន និង​ភ្ញៀវ​ទេសចរបាន​ខិតខំ​ពង្រឹង​ការអនុវត្ត និង​ចូលរួម​អនុវត្ត​រាល់​វិធានការ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល វិធាន​សុវត្ថិភាព​ទេសចរណ៍ SOP ពិសេស​វិធានការ ៣​កុំ និង ៣​ការពារ​៕

​​អត្ថបទ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm