ប្រធានាធិបតីលីបង់ លោក Joseph Aoun និងនាយករដ្ឋមន្ត្រី Nawaf Salam កាលពីថ្ងៃសុក្រ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យដកកងទ័ពទាំងស្រុង និងជាបន្ទាន់ ចេញពីទឹកដី ដែលខ្លួនកំពុងបន្តគ្រប់គ្រងនេះ។
លោក Salam បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក នៅវិមានរដ្ឋាភិបាល Grand Serail ក្នុងទីក្រុងបេរូត ជាមួយគណៈប្រតិភូមកពីសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Darrell Issa។
លោក Salam បាននិយាយថា៖«មិនមានហេតុផលយោធា ឬសន្តិសុខសម្រាប់ការកាន់កាប់របស់អ៊ីស្រា អែល លើចំណុចទាំងនេះទេ»។
«នេះគឺជាការបន្តរំលោភលើការរៀបចំបទឈប់បាញ់ សេចក្តីសម្រេចលេខ ១៧០១ ច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសលីបង់។
យោងតាមការិយាល័យរបស់លោក Salamបានឲ្យដឹងថា គណៈប្រតិភូអាមេរិក បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួន ចំពោះប្រទេសលីបង់ និងកងទ័ពលីបង់។