កូរ៉េខាងជើងនិយាយថា ខ្លួនមើលឃើញការបង្កហេតុដោយយោធាអាមេរិក កាន់តែច្រើន ក្រោមការដឹកនាំរបស់លោក Trump

2025/02/22 10:32:21 pm        87

ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយនៅថ្ងៃសៅរ៍ (២២ កុម្ភៈ)ថា «ការបង្កហេតុដោយយោធា» របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុង«កាន់តែធ្ងន់ធ្ងរឡើង» នៅក្រោមរដ្ឋបាលលោក Trump នាពេលបច្ចុប្បន្ន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់សារព័ត៌មាន KCNA ប្រធានការិយាល័យព័ត៌មាននៅក្រសួងដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និង «កងកម្លាំងការពារ» របស់ខ្លួន កំពុងគំរាមកំហែងដល់បរិយាកាសសន្តិសុខនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដោយសំដៅលើសមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះ និងវត្តមានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង។

មន្ត្រីរូបនេះបានបន្ថែមថា៖«កូរ៉េខាងជើង នឹងប្រឆាំងនឹងការគំរាមកំហែងជាយុទ្ធសាស្ត្រដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសត្រូវផ្សេងទៀត ជាមួយនឹងមធ្យោបាយយុទ្ធសាស្ត្រ» ខណៈដែលប្តេជ្ញាថា ទីក្រុងព្យុងយ៉ាង នឹងបន្តសកម្មភាពយោធារបស់ខ្លួន។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈថា សមយុទ្ធដែនអាកាសរួមគ្នាមួយ ត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិក ដោយមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B យ៉ាងហោចណាស់មួយគ្រឿងបានចូលរួម។ ប្រទេសកូរ៉េខាងជើង បានថ្កោលទោសជាយូរ ណាស់មកហើយនូវសមយុទ្ធយោធាបែបនេះថា ជាការហាត់សមសម្រាប់សង្គ្រាម ខណៈដែលទីក្រុងសេអ៊ូល បានចាត់ទុកសមយុទ្ធនេះថា ជាការការពារសុទ្ធសាធ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm