អំឡុង​អុំទូក​មាន​ទេសចរ​ទៅ​កម្សាន្ត​នៅ​មណ្ឌលគិរី​កើន​ខ្ពស់​ជាង​ឆ្នាំមុន​

2021/11/20 06:37:13 pm        622

មណ្ឌលគិរី៖ គិត​រហូតមកដល់​ថ្ងៃទី​២០ វិច្ឆិកាដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខេត្ត​មណ្ឌលគិរី​នៅ​តែ​មាន​អ្នកទេសចរ​ជាតិ​ច្រើន​កុះករ​ កំពុង​ដើរ​កម្សាន្ត​លំហែរ​កាយ​នៅ​តាម​តំបន់​ទេសចរ​នានា ហើយ​កាលពី​ថ្ងៃ​ទី​១៨​ និង​ថ្ងៃ​ទី​១៩ ជា​ថ្ងៃទី​១​ និង​ទី​២​ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​មាន​អ្នកទេសចរ ​១​ម៉ឺន​នាក់​ក្នុង​ ១​ថ្ងៃ​បាន​ដើរលេង​កម្សាន្ត​។​

​អ្នកទេសចរ​បាន​មក​លេង​ខេត្ត​មណ្ឌលគិរីក៏បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ ព្រោះតែ​បានឃើញ​ពី​ទិដ្ឋភាព​ព្រៃភ្នំ​ខ្យល់​ឱកាស​ដ៏​ល្អ​បរិសុទ្ធ​របស់​ខេត្ត​មួយ​នេះ ហើយ​ទន្ទឹមនេះដែរ​ពួកគាត់​ក៏​សង្កេតឃើញ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទូទៅ មាន​ភាពល្អប្រសើរ​លើ​វិធាន​ការពារ​ជំងឺ​កូ​វីដ-១៩​។ អ្នកទេសចរ​ក៏បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បើក​ដំណើរការ​ប្រទេស​ និង​សេដ្ឋកិច្ច​ឡើងវិញ ដែល​អំណោយផល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ដើរលេង​កម្សាន្ត​សប្បាយ​។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរីលោក ងិន សុ​វិមាន បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រយៈពេល​ ២​ថ្ងៃ​កន្លងទៅ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក ខេត្តមណ្ឌលគិរីទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ ២​ម៉ឺនពោលគឺ​ក្នុង ​១​ថ្ងៃ ១​ម៉ឺន​នាក់ ដោយនៅ​ថ្ងៃទី​១ ​មាន​កើនឡើង​ប្រហែល​ ៥០% នៅ​ថ្ងៃទី​២ កើនឡើង​ ១១% បើ​ធៀប​នឹង​ពិធី​បុណ្យអុំទូក​ឆ្នាំមុន​។ លោក​បន្តថា នៅ​ថ្ងៃទី​៣​ នេះ​ក៏​សម្គាល់​ឃើញថា មាន​អ្នកទេសចរ​ជាច្រើន​បាន​ដើរលេង​កម្សាន្ត​តាម​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​នានា និង​ពុំមាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​នោះទេ មានន័យថា ​អ្នកទេសចរ​ទាំងអស់​បាន​ដើរលេង​សប្បាយរីករាយ ជាមួយ​សន្តិសុខ​យ៉ាង​ល្អប្រសើរ៕

​អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm