អ៊ីស្រាអែលពន្យាពេលការដោះលែងអ្នកទោសប៉ាឡេស្ទីន ខណៈគ្រួសាររង់ចាំអស់រយៈពេលជាច្រើនម៉ោង

2025/02/23 05:15:21 pm        84

ក្រុមគ្រួសារអ្នកទោសប៉ាឡេស្ទីន បានរង់ចាំការដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃសៅរ៍ នៅទីក្រុង Ramallah ស្របពេលដែលអ្នកទោស ៤០នាក់ គ្រោងនឹងដោះលែងទៅកាន់តំបន់វ៉េសប៊ែង ។

រយៈពេលជាច្រើនម៉ោង ក្រោយការដោះឡែងចំណាប់ថ្នូរអ៊ីស្រាអែល ៦នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ អ៊ីស្រាអែលបានពន្យាពេលការដោះលែងអ្នកទោសប៉ាឡេស្ទីនជាង ៦០០នាក់ ដែលពួកគេបានយល់ព្រមដោះលែងនៅថ្ងៃសៅរ៍ ដោយសារអ្វីដែលការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា ជាការបំពានម្តងហើយម្តងទៀតដោយក្រុមជីវពលប៉ាឡេស្ទីន ។

លោក Bader abu Allia ដែលបានរង់ចាំការដោះលែងសមាជិកគ្រួសាររបស់លោក និយាយថាសមាជិកគ្រួសារបានបង្ហាញការខកចិត្តរបស់ពួកគេ ក្រោយរង់ចាំអស់រយៈពេលជាច្រើនម៉ោងក្រោមអាកាសធាតុត្រជាក់ខ្លាំង ។

លោកបន្តថា ពួកយើងបានមកជាមួយភរិយារបស់ពួកយើង កូនៗរបស់ពួកយើង ដូចដែលអ្នកឃើញស្រាប់ហើយនូវសមាជិកគ្រួសារទាំងអស់នេះ ហើយពួកយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលមានការពន្យាពេលបែបនេះ ។

ការិយាល័យរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និយាយនៅព្រឹកថ្ងៃអាទិត្យនេះថា រយៈពេលជាច្រើនម៉ោងក្រោយជនប៉ាឡេស្ទីនត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយរួចទៅហើយនោះ ការដោះលែងតាមកាលកំណត់ នឹងត្រូវពន្យាពេលរហូតដល់ការដោះលែងបន្ទាប់របស់ចំណាប់ថ្នូរអ៊ីស្រាអែលដែលទទួលបានដោយគ្មានការៀបចំពិធី ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm