មនុស្សច្រើនកុះករចូលរួមគាំទ្រការដង្ហែរតុក្កតាយក្សនៅសៀមរាប

2025/02/23 06:23:34 pm        324

មនុស្សច្រើនកុះករ រួមទាំងជនបរទេសផង បានចូលរួមគាំទ្រការដង្ហែរតុក្កតាយក្សនៅសៀមរាប នាល្ងាចថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៥នេះ។ក្បួនដង្ហែនេះ បានចាប់ផ្ដើមចេញពីរង្វង់មូលវត្ដដំណាក់ ឆ្ពោះទៅកាន់ទីលានសួនច្បារក្បែព្រះអង្គចេក ព្រះអង្គចម ដោយកាត់តាមដងស្ទឹងសៀមរាប និងស្ពានព្រះរាជដំណាក់។

អ្នកចូលរួមដង្ហែបានសម្ដែងក្ដីរីករាយ និងស្រែហ៊ោយ៉ាងកងរំពង អមដោយមានការច្រៀងចំរៀង​តាមបទផ្សេងៗផងដែរ ។ក្រុមអ្នកចូលរួមពួកគាត់ លើកឡើងថា ព្រឹត្ដិការណ៍មួយឆ្នាំមានម្ដងនេះ បានបង្ហាញពីវប្បធម៌សិល្បៈនៃការ​ច្នៃប្រឌិត​របស់កុមារកម្ពុជា ​ព្រមទាំងបង្ហាញពីអត្ថន័យ​នៃរូបភាពនីមួយៗ ឱ្យទាក់ទាញអ្នកទេសចរជាតិអន្ដរជាតិទៅទស្សនាយ៉ាងច្រើនកុះករ។ពួកគាត់បន្ដថា ក្រុមការងាររៀបចំនេះ ពិតជាមានការ​ប៉ិនប្រសប់ ក្នុងការបង្កើតគំនិតជារូបភាព​តុក្កតាយក្សមកបង្ហាញអ្នកទេសចរឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្រុមកុមារ យុវជន បាន​ចូលរួមសាមគ្គីភាពគ្នាដង្ហែតុក្កតានេះ​ដោយមានភាពស្រស់ស្អាត ជាពិសេសរូបភាព​តុក្កតានីមួយៗ​មានភាពរស់រវើក អមដោយមានការដាក់ជាភ្លើងពណ៌យ៉ាងស្រស់ស្អាត។អ្នកទេសចរជាតិអន្ដរជាតិជាច្រើនពាន់នាក់ ​នៅអមសងខាងផ្លូវ ​ចាំ​អបអរនៃការដង្ហែតុក្កតាយក្ស​នេះបានសម្ដែងការសប្បាយរីករាយគ្រប់គ្នា។​ភាពរីករាយគ្រប់ៗគ្នានេះ បង្ហាញពីសុខសន្ដិភាព សុវត្ថិភាពរបស់កម្ពុជា។

លោក អ៊ុន សាវ៉ាន់ តំណាងគម្រោងតុកតាយក្ស ​បានឱ្យដឹងថា ការដង្ហែរក្បួនតុក្កតាយក្ស​នៅ​ឆ្នាំ២០២៥នេះ ​មាន​ចំនួន៩តុក្កតា ​ដែលជាការរចនាឡើង ​តាម​រឿងទេវកថា ដើម្បីបង្ហាញ​ដល់​អ្នក​ទេសចរជាតិអន្ដរជាតិឱ្យបានឃើញពីស្នាដៃរបស់កុមារ ​ជាពិសេសចង់ឱ្យការទាក់ទាញអ្នកទេសចរ។រូបភាពតុក្កតាយក្ស ​បានរៀបចំជាតុក្កតាតួអង្គទេវកថា របស់ខ្មែរចំនួន៩តួអង្គ ដែលមានរឿងរាវនៅ​តាមប្រាសាទបុរាណ​ ដូចជារូបព្រះគិណេស ចម្លាក់សត្វតោនៅប្រាសាទសំបូរព្រៃគុក រូបទេព​សុវណ្ណមច្ឆា សត្វកែណរី រូបគ្រុឌ ជាដើម ដែលទំហំៗ រហូតដល់កំពស់ប្រវែង៥ម៉ែត្រឡើងទៅ។ការតម្លើងតុក្កតាដោយកុមារនេះ គឺចង់ឱ្យពួកគាត់កុមារចេះធ្វើការងារជាក្រុម និងអប់រំតាមរយៈសិល្បៈ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm