ឱសថការី និងគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមពង្រឹងគុណភាពសេវា សុវត្ថិភាព និងប្រសិទ្ធភាពដល់អ្នកជំងឺ

2025/02/23 06:50:56 pm        226

ឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ បានលើកឡើងថា ការងារគ្រប់គ្រង់ឱសថការីខេត្តកំពត-កែប សម្រេចបានលទ្ធផលល្អប្រសើរគួរឲ្យកត់សំគាល់។ ប៉ុន្តែយ៉ាងណាក៏ដោយឯកឧត្តម បានលើកទឹកចិត្តដល់ឱសថការី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមយកចិត្តទុកដាក់ កែលម្អចំណុចខ្វះខាតដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាព និងប្រសិទ្ធភាពដល់អ្នកជំងឺ។

ថ្លែងក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយក្រមសីលធម៌ឱសថកាវី និងរបាយការណ៍សន្និបាត របស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ ដែលបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល និងប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ បានលើកឡើងថាថា ក្រោមការដឹកនាំ និងមានចក្ខុវិស័យច្បាស់លាស់ របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់​បាននិងកំពុងពង្រឹងគុណភាព​សេវាសុខាភិបាល​ទាំងផ្នែករដ្ឋ និងឯកជន។

ដើម្បីរួមចំណែកលើកការងារនេះ ឯកឧត្តមណែនាំឲ្យ ថ្នាក់ដឹកនាំ អាជ្ញាធរ ជំនាញពាក់ព័ន្ធពិសេសគណៈឱសថការីខេត្តកំពត-កែប ត្រូវបន្តខិតខំរួមគ្នា អនុវត្តនូវការកិច្ចរបស់ខ្លួន ដោយអនុលោមតាមនិយ័តកម្មសុខាភិបាលមានជាអាថ៌ ការធ្វើទំនើបកម្មឌីជីថល ការចុះអភិបាលកិច្ចលើយន្តការអនុវត្តន៍ ការផ្តល់អាជ្ញាបណ្ណ ក្នុងគោលដៅធ្វើអោយប្រសើឡើងនូវ គុណភាពនៃការផ្តល់សេវា តាំងពីការធ្វើអនាម័យ ការរៀបចំទុកដាក់ ក្រុមសីលធម៌ ការគោរពនូវ​ដែនកំណត់វិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈលើ​វិស័យសុខាភិបាល និងការណែនាំនិយាមថ្នាក់ជាតិផ្សេងៗឲ្យបានផុសផុល។

តាមរបាយការណ៍របស់លោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពតនៃរដ្ឋបាល​ខេត្តកំពត បានបញ្ជាក់ថា ការងារគ្រប់គ្រងឱសថការីខេត្តកំពត-កែបមានភាពល្អប្រសើរ ប៉ុន្តែក៏​នៅជួបបញ្ហាខ្វះខាតមួយចំនួនផងដែរដូចជាការរៀបចំបណ្តុះបណ្តាលបន្ត ការលក់ឱសថគ្មាន​បញ្ជីការ​មួយចំនួន ការទុកដាក់ឱសថមិនទាន់បានត្រឹមត្រូវ ​ការយល់ដឹងអំពីសារសំខាន់​អាជ្ញា​បណ្ណឱសថកាវី អនាម័យនៅកន្លែងផ្តល់សេវាជាដើម។

លោ កបានបន្តថា ដើម្បីបំពេញបាននូវចំណុចខ្លះខាតទាំងនេះ​ ទាមទាឱ្យមានការប្តេជ្ញាចិត្ត និង​ចូលរួមឱ្យបានកាន់តែសកម្មបន្ថែមទៀត ​ពីគ្រប់ភាគីពាក់ពន្ធ័ ដើម្បីពង្រឹងគុណភាពសេវា សុវត្ថិភាព និងប្រសិទ្ធភាពកាន់តែប្រសើរ ជូនដល់ដល់អ្នកជំងឺ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        144
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm